មហាសន្និបាតលើកទី ១៤ របស់បក្ស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី សង្កត់ធ្ងន់លើតួនាទីដឹកនាំលើគ្រប់ជ្រុងជ្រោយរបស់បក្សកុម្មុយនីស្តវៀតណាម
កប.អនឡាញ - នាថ្ងៃទី ២០ ខែមករា ក្នុងសន្និសីទសារព័ត៌មានបូកសរុបសកម្មភាពការទូតឆ្នាំ ២០២៥ របស់ក្រសួងការបរទេសរុស្ស៊ី ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីការរំពឹងទុកចំពោះមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណុយ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់លើតួនាទីដឹកនាំលើគ្រប់ជ្រុងជ្រោយរបស់បក្សកុម្មុយនីស្តវៀតណាម។
លោកបានសម្តែងនូវក្តីជឿជាក់ថា លទ្ធផលនៃមហាសន្និបាតលើកទី ១៤ នឹងរួមចំណែកដល់ការកសាងផែនការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីនាពេលខាងមុខ។
    |
 |
|
លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី (រូបថត៖ vnanet.vn) |
នាថ្ងៃដដែល គេហទំព័ររបស់បក្សកុម្មុយនីស្តសហព័ន្ធរុស្ស៊ី (kprf.ru) និងកាសែតអេឡិចត្រូនិច Rossiyskaya Gazeta (rg.ru) បានចុះផ្សាយអត្ថបទអំពីមហាសន្និបាតលើកទី ១៤ របស់បក្សដោយវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តផ្លាស់ប្តូរថ្មី ជាមួយនឹងគោលដៅយកប្រជាជនជាមូលដ្ឋាននៃការអភិវឌ្ឍក្នុងអាណត្តិខាងមុខ។
កាសែត Rossiyskaya Gazeta ក៏បានកត់សម្គាល់ថា ទិសដៅធំៗជាច្រើននៃមហាសន្និបាតលើកទី ១៤ គឺសំដៅទៅរកការលើកកម្ពស់គុណភាពធនធានមនុស្ស អភិវឌ្ឍន៍គ្រឹះស្ថានអប់រំនិងវប្បធម៌ និងលើកទឹកចិត្តដល់បុគ្គលដែលមានភាពស្វាហាប់ និងច្នៃប្រឌិត៕
បកប្រែដោយ Thanh Cong