មហាសន្និបាតនេះមានប្រតិភូអញ្ជើញចូលរួមចំនួន ១,៥៨៦ នាក់ដែលតំណាងឱ្យបក្ខជនជាង ៥.៦ លាននាក់ទូទាំងប្រទេស។ ក្រោមទិសស្លោកថា “ឯកភាព-ប្រជាធិបតេយ្យ-វិន័យ-របកគំហើញ-អភិវឌ្ឍន៍” មហាសន្និបាតលើកទី ១៤ របស់បក្សគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលមានអត្ថន័យជាការកំណត់សម្រាប់ការអភិវឌ្ឍប្រទេសនាពេលអនាគតក្នុងយុគសម័យថ្មី។ នៅក្នុងបរិបទដែលពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស៊ីជម្រៅ និងមិនអាចទាយទុកជាមុនបាន ហើយជាមួយនឹងការអនុវត្តយ៉ាងរឹងមាំនៃគោលនយោបាយយុទ្ធសាស្ត្រសំខាន់ៗនៅក្នុងប្រទេសនោះ។ ឯកសារដែលបានបង្ហាញនៅមហាសន្និបាតលើកទី១៤ របស់បក្ស មិនត្រឹមតែបូកសរុបដំណើរការអភិវឌ្ឍក្នុងរយៈពេលប្រាំឆ្នាំកន្លងមក និងកំណត់គោលដៅ និងភារកិច្ចសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតគំនិតជាយុទ្ធសាស្ត្រ ចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍របស់ប្រទេស រហូតដល់ពាក់កណ្តាលសតវត្សរ៍ទី២១ ផងដែរ។
មហាសន្និបាត លើកទី១៤ របស់បក្ស នឹងពិភាក្សា និងអនុម័តឯកសារសំខាន់ៗរួមមាន៖ របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ របាយការណ៍បូកសរុបបញ្ហាទ្រឹស្តី និងជាក់ស្តែងមួយចំនួនលើដំណើរការផ្លាស់ប្តូរថ្មីតាមតម្រង់ទិសសង្គមនិយមនៅវៀតណាមក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក របាយការណ៍បូលសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តលក្ខនិ្តកបក្ស (២០១១-២០២៥) និងលើកឡើងការតម្រង់ទិសសម្រាប់ការធ្វើវិសោធនកម្មលក្ខនិ្តកបក្ស របាយការណ៍ពិនិត្យឡើងវិញនូវការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣។ ក្នុងពេលជាមួយគ្នានេះនឹងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី១៤៕
បកប្រែដោយ Duy Hoan
Type the code from the image