អ្នកជំនាញរុស្ស៊ី៖ វៀតណាមមានផ្លាស់ប្តូរច្បាស់លាស់
កប.អនឡាញ - ការរៀបចំមហាសន្និបាតបក្សដោយជោគជ័យនឹងផ្តល់នូវមេរៀនសំខាន់ៗសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍សមស្របមួយ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាមនៅសហព័ន្ធរុស្ស៊ី លោកវេជ្ជបណ្ឌិត Anatoly Sokolov អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាបូព៌ា បណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី បានបញ្ជាក់ថា វៀតណាមមានការផ្លាស់ប្តូរថ្មីច្បាស់លាស់។
លោកវេជ្ជបណ្ឌិត Anatoly Sokolov បានថ្លែងថា៖ «នៅក្នុងមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ទិសដៅ និងភារកិច្ចសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសក្នុងរយៈពេល ២០២៦-២០៣០ នឹងត្រូវបានកំណត់ ហើយនិងដាក់ចេញគោលដៅ ទិសដៅ និងចក្ខុវិស័យរយៈពេលវែង សម្រាប់ការអភិវឌ្ឍជាតិរហូតដល់ឆ្នាំ ០២៤៥ »។
    |
 |
|
លោកវេជ្ជបណ្ឌិត Anatoly Sokolov មន្ត្រីស្រាវជ្រាវជាន់ខ្ពស់ វិទ្យាស្ថានសិក្សាបូព៌ា បណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី (រូបថត៖ VOV) |
ដើម្បីសម្រេចភារកិច្ចទ្រង់ទ្រាយធំទាំងនេះ ដូចដែលបានគូសបញ្ជាក់នៅក្នុងឯកសារកម្មវិធីរបស់មហាសន្និបាតចាំបាច់ត្រូវផ្តោតកម្លាំង និងធនធានទាំងអស់របស់ប្រជាជនលើការអនុវត្តកត្តាសំខាន់ៗចំនួនបីដូចខាងក្រោម៖ សមាគ្គីភាព និងទំនុកចិត្ត; វិន័យ និងរបកគំហើញ; និងការអភិវឌ្ឍមនុស្សដោយផ្អែកលើចំណេះដឹង។ ប្រទេសទាំងមូលត្រូវតែចូលរួមក្នុងដំណើរការឈានទៅមុខនោះ វិស័យនីមួយៗ មូលដ្ឋាននីមួយៗ ភ្នាក់ងារនីមួយៗ និងពលរដ្ឋម្នាក់ៗ ត្រូវតែយល់ច្បាស់ និងបំពេញតួនាទីជាក់លាក់របស់ខ្លួនជាមុន។ ក្នុងពេលជាមួយគ្នានេះ វាចាំបាច់អភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ធានាអធិបតេយ្យភាពជាយុទ្ធសាស្ត្រ និងវឌ្ឍនភាពដ៏រឹងមាំរបស់ប្រជាជាតិវៀតណាមនៅក្នុងយុគសម័យថ្មី"។
យោងតាមលោកវេជ្ជបណ្ឌិត Anatoly Sokolov សហគមន៍អន្តរជាតិ រួមទាំងសហព័ន្ធរុស្ស៊ីផងដែរ កំពុងតាមដានដោយយកចិត្តទុកដាក់ជាពិសេសចំពោះមហាសន្និបាត លើកទី ១៤ របស់បក្ស។ នៅលើឆាកអន្តរជាតិ ការរៀបចំមហាសន្និបាតដោយជោគជ័យនឹងផ្តល់នូវមេរៀនសំខាន់ៗសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របទៅនឹងលក្ខខណ្ឌ និងលក្ខណៈជាតិរបស់ខ្លួន៕
បកប្រែដោយ Thanh Cong