មិត្តភក្តិអាមេរិកឡាទីនបង្ហាញជំនឿដ៏រឹងមាំលើមាគ៌ាបដិវត្តន៍របស់វៀតណាម
កប.អនឡាញ - មហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ត្រូវបានគេមើលឃើញថាជាការអភិវឌ្ឍប្រកដោយភាព logic និងជៀសមិនរួច ក្នុងការអភិវឌ្ឍបក្សបដិវត្តន៍ពិតប្រាកដមួយ។
ក្នុងឱកាសមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម លោកវេជ្ជបណ្ឌិត Romulo Velero ដែលជាអ្នកប្រាជ្ញឆ្វេងនិយមមានប្រជាប្រិយភាពម្នាក់នៅក្នុងប្រទេសវេណេស៊ុយអេឡា បានចែករំលែកអារម្មណ៍ និងការវាយតម្លៃរបស់លោកអំពីបដិវត្តន៍វៀតណាម បក្សកុម្មុយនិស្តវៀតណាម និងអត្ថន័យជាប្រវត្តិសាស្ត្របច្ចុប្បន្នរបស់មហាសន្និបាត។
    |
 |
|
លោកវេជ្ជបណ្ឌិត Romulo Velero (រូបថត៖ VNA) |
លោកវេជ្ជបណ្ឌិត Romulo Velero ចាត់ទុកមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ជាការអភិវឌ្ឍប្រកបដោយភាព logic និងជៀសមិនរួចក្នុងការអភិវឌ្ឍបក្សបដិវត្តន៍ពិតប្រាកដមួយ។ យោងតាមលោក បក្សមួយដែលបានដឹកនាំប្រជាជនឱ្យដណ្តើមបានឯករាជ្យ បង្រួបបង្រួមជាតិ អនុវត្តដំណើរការផ្លាស់ប្តូរថ្មីដោយជោគជ័យ និងបានបញ្ជាក់តួនាទីអន្តរជាតិនោះ គឺមានភាពក្លាហាន ប្រាជ្ញា និងបទពិសោធន៍ចាំបាច់ ដើម្បីបន្តការផ្លាស់ប្តូរដោយខ្លួនឯង កែតម្រូវដោយខ្លួនឯង និងដឹកនាំប្រទេសក្នុងដំណាក់កាលនៃការអភិវឌ្ឍថ្មី។
ទាក់ទងនឹងការរៀបចំរបស់វៀតណាមសម្រាប់មហាសន្និបាត លោក Romulo Velero បានថ្លែងថា ការកៀរគរការចូលរួមយ៉ាងទូលំទូលាយពីកម្មាភិបាល បក្ខជន អ្នកប្រាជ្ញ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ មិនត្រឹមតែមានអត្ថន័យយ៉ាងខ្លាំងប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីលក្ខណៈរបស់បក្សកុម្មុយនិស្តវៀតណាម ជាបក្សមួយដែលយល់ថាចំណុចខ្លាំងរបស់ខ្លួនស្ថិតនៅក្នុងការឯកភាពគ្នាក្នុងសង្គម និងការជឿទុកចិត្តពីប្រជាជន៕
បកប្រែដោយ Duy Hoan