ក្នុងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់បក្ស បក្ខជនបក្សកុម្មុយនិស្តវៀតណាមបានរួមចំណែកយ៉ាងធំធេងចំពោះប្រជាជន និងកម្លាំងជឿនលឿននៅជុំវិញពិភពលោក។ នេះគឺជាការវាយតម្លៃរបស់ លោក Dmitry Georgievich Novikov សមាជិកសភា អនុប្រធានទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី (KPRF) នៅថ្ងៃទី១៩ ខែមករា ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅសហព័ន្ធរុស្ស៊ី ទាក់ទងនឹងមហសន្និបាត លើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
លោក Dmitry Georgievich Novikov បានបញ្ជាក់ថា ក្នុងការអភិវឌ្ឍរបស់វៀតណាម បក្សកុម្មុយនិស្តវៀតណាមបានបង្ហាញសមត្ថភាព កម្លាំង ភាពវៃឆ្លាត ការតាំងចិត្ត និងឆន្ទៈរបស់ខ្លួន ដើម្បីដាក់ចេញភារកិច្ចត្រឹមត្រូវ និងជាក់លាក់ និងសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏គួរឲ្យមោទនភាព។ លោក Dmitry Georgievich Novikov បានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមនោះ វៀតណាមនឹងបន្តសរសេរអនាគតដ៏ភ្លឺស្វាង ហើយមហាសន្និបាត លើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងទទួលបានជោគជ័យ៕
បកប្រែដោយ Duy Hoan
Type the code from the image