វៀតណាមជាដៃគូដែលអាចទុកចិត្តបាន និងនៅកណ្តាលនៃការផ្លាស់ប្តូរសកល
កប.អនឡាញ - នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយអ្នកសារព័ត៌មាននៅទីក្រុងប៉ារីស លោក Serge Degallaix អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម បានចាត់ទុកថា គោលនយោបាយទំនើបភាវូបនីយកម្ម ការបើកចំហរ និងកំណែទម្រង់របស់វៀតណាមក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ បាន និងកំពុងពង្រីកប្រសិទ្ធភាព។
នេះត្រូវបានបង្ហាញជាក់ស្តែងដោយកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៥ ដែលលើសពី ៨% និងទស្សនវិស័យវិជ្ជមានសម្រាប់រយៈពេលបន្ទាប់។
លោក Serge Degallaix បានសង្កត់ធ្ងន់ថា អង្គការអន្តរជាតិ គ្រប់គ្រងសន្ទស្សន៍ហិរញ្ញវត្ថុ (FTSE Russell) បានដំឡើងចំណាត់ថ្នាក់របស់វៀតណាមពីក្រុមទីផ្សារ "ជិតបន្ទាត់" ទៅស្ថិតក្នុងចំណោមទីផ្សារ "កំពុងរីកចម្រើន" ដែលមានសុពលភាពចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦។ នេះគឺជាការទទួលស្គាល់ដ៏សំខាន់មួយអំពីវឌ្ឍនភាពរបស់វៀតណាម ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ហិរញ្ញប្បទានដល់ការវិនិយោគលើការផលិត និងនវានុវត្តន៍ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
    |
 |
|
សកម្មភាពនៅកំពង់ផែអន្តរជាតិ Tan Cang-Cai Mep ក្នុងសង្កាត់ Tan Phuoc ទីក្រុងហូជីមិញ (រូបថត៖ vnanet.vn) |
យោងតាមលោក Serge Degallaix អតីតឯកអគ្គរដ្ឋទូតបារាំង មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាឱកាសដ៏សំខាន់មួយសម្រាប់វៀតណាម បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តលើមាគ៌ាអភិវឌ្ឍន៍ដែលខ្លួនបានជ្រើសរើស ដោយមានគោលបំណងបង្កើនអត្ថប្រយោជន៍ដែលមានស្រាប់។ គោលដៅនៃដំណើរការនេះមិនត្រឹមតែលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្កើតទ្រព្យសម្បត្តិជាតិបន្ថែមទៀត អភិវឌ្ឍការងារដែលមានគុណភាពខ្ពស់ និងលើកកម្ពស់កិត្យានុភាពរបស់វៀតណាមបន្តិចម្តងៗនៅលើឆាកអន្តរជាតិទៀតផង។
នៅក្នុងបរិបទពិភពលោកដ៏មិនប្រាកដប្រជា ប៉ុន្តែក៏មានឱកាសជាច្រើនផងដែរ ទិសដៅដែលកំណត់ដោយមហាសន្និបាតនឹងបន្តដាក់ប្រទេសវៀតណាមជាដៃគូសកម្ម និងមានទំនួលខុសត្រូវ៕
បកប្រែដោយ Huyen Trang