នេះគឺជាការវាយតម្លៃរបស់លោក Andrew Goledzinowski អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមដំណាក់កាល ២០២២-២០២៤ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយអ្នកយកព័ត៌មាននៅប្រទេសអូស្ត្រាលី។

leftcenterrightdel
លោក Andrew Goledzinowski (ទីពីរពីឆ្វេងដៃ) អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម តែងតែខិតខំជំរុញទំនាក់ទំនងរវាងអូស្ត្រាលី និងវៀតណាមលើគ្រប់វិស័យ (រូបថត៖ vnanet.vn)

លោក Goledzinowski បានចាត់ទុកថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមគឺជាព្រឹត្តិការណ៍មានអត្ថន័យសំខាន់ពិសេស។ អនាគតរបស់វៀតណាមស្ថិតនៅក្នុងការផ្លាស់ប្តូរ និងការបន្ស៊ាំខ្លួនទៅនឹងបរិបទអន្តរជាតិដែលកំពុងមានបម្រែបម្រួលយ៉ាងឆាប់រហ័សទាក់ទងនឹងសេដ្ឋកិច្ច នយោបាយ និងភូមិសាស្ត្រ។ ដើម្បីត្រៀមខ្លួនសម្រាប់យុគសម័យថ្មីនេះ វៀតណាមក៏ត្រូវចូលដល់យុគសម័យថ្មីមួយផងដែរ។

លោកក៏បានកត់សម្គាល់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានម្ចាស់ការតម្លើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយដៃគូជាច្រើន រួមមាន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី បារាំង ម៉ាឡេស៊ី អាមេរិក សិង្ហបុរី និងអង់គ្លេស។ល។ យុទ្ធសាស្ត្រនេះបង្ហាញពីចក្ខុវិស័យរយៈពេលវែងរបស់វៀតណាមអំពីកិត្យានុភាព និងការអភិវឌ្ឍនាពេលអនាគតនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ៕

បកប្រែដោយ Huyen Trang