លោក Rogelio Polanco Fuentes បានថ្លែងថា បក្សកុម្មុយនិស្តគុយបា និងប្រជាជនគុយបា សូមជូនពរជ័យមង្គលវិបុលសុខដល់បក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាម ហើយជូនពរឲ្យមហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យ និងលទ្ធផលវិជ្ជមាន។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូតគុយបាផ្ញើសារអបអរសាទរដល់មហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ vtcnews.vn)

លោក Rogelio Polanco Fuentes បានឲ្យដឹងថា ប្រជាជនគុយបាជឿជាក់ថា វៀតណាមនឹងបន្តបញ្ជាក់ពីមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន៖ កសាងសង្គមដែលប្រកាន់យកប្រជាជនជាមជ្ឈភាព អភិវឌ្ឍប្រទេសជាតិតាមតម្រង់ទិសសង្គមនិយម សន្តិភាព និងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងសហគមន៍អន្តរជាតិ។ យោងតាមលោកឯកអគ្គរដ្ឋទូត សមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បង្ហាញថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ជាមួយស្មារតីសាមគ្គីភាព ឆន្ទៈដ៏មុតមាំរបស់ប្រជាជន វៀតណាមអាចកសាងសង្គមមួយដែលមានការអភិវឌ្ឍ ស្ថិរភាព និងរីកចម្រើន។

លោក Rogelio Polanco Fuentes បានអះអាងថា “ពីមូលដ្ឋានគ្រឹះនោះ យើងជឿជាក់ថា វៀតណាមមិនត្រឹមតែបន្តពង្រឹងសមិទ្ធផលដែលសម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងអនុវត្តគោលដៅយុទ្ធសាស្ត្រដែលបានកំណត់សម្រាប់ដំណាក់កាលអភិវឌ្ឍនាពេលខាងមុខដោយជោគជ័យផងដែរ”៕

បកប្រែដោយ Thuy Anh