leftcenterrightdel
មហាសន្និ​បាត​ លើកទី១៤ របស់បក្ស បានបើកនៅព្រឹកថ្ងៃទី២០ ខែមករា (រូបថត៖ baochinhphu.vn)

ក្នុងអំឡុងពេលដែលបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល បានអបអរសាទរព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយដែលជាមហាសន្និបាតលើកទី ១៤ របស់បក្សនោះ គណបក្សអន្តរជាតិ អង្គការ និងមិត្តភក្តិអន្តរជាតិ សមាគមជនជាតិវៀតណាមនៅក្រៅប្រទេសបានផ្ញើលិខិត និងទូរលេខអបអរសាទរមហាសន្និបាតបក្ស ដោយ​បានបង្ហាញមនោសញ្ចេតនាមិត្តភាព កិច្ចសហប្រតិបត្តិការ និងបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម។

គិតត្រឹមថ្ងៃទី១៩ ខែមករា មហាសន្និបាតបានទទួលលិខិត និងសារទូរលេខចំនួន ៥៥៩ ពីគណបក្សនយោបាយចំនួន ១០៩ អង្គការអន្តរជាតិ និងតំបន់ចំនួន ៦ បុគ្គលចំនួន ១៦ អង្គការប្រជាជនចំនួន ១២២ និងសមាគមជនជាតិ​វៀតណាមនៅក្រៅប្រទេសចំនួន ៣០៦។ នេះគឺការលើកទឹកចិត្តដ៏ធំធេងសម្រាប់ដំណើរការផ្លាស់ប្តូរថ្មីរបស់ប្រជាជនវៀតណាមដែលផ្តួចផ្តើម និងដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម ហើយក៏ជាការបង្ហាញពីទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពកាន់តែស៊ីជម្រៅរវាងបក្សកុម្មុយនិស្ត និងគណបក្សនយោបាយ អង្គការ និងមិត្តភក្តិអន្តរជាតិ ក៏ដូចជាមនោសញ្ចេតនាជិតស្និទ្ធរបស់អាណិកជនវៀតណាមជូនចំពោះជាតិមាតុភូមិ។

សារអបអរសាទរចំនួនប្រាំបានទទួលពីបក្សកុម្មុយនិស្តកាន់អំណាច និងគណបក្សកាន់អំណាចនៅក្នុងប្រទេសជិតខាង និងប្រទេសជាមិត្តប្រពៃណី រួមមាន៖ បក្សប្រជាជនបដិវត្តន៍ឡាវ បក្សកុម្មុយនិស្តចិន គណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនិស្តគុយបា និងបក្សពលករកូរ៉េខាងជើង៕

បកប្រែដោយ Duy Hoan