មហាសន្និបាតលើកទី១៤ របស់បក្ស៖ វៀតណាមបញ្ជាក់ពីយុគសម័យនៃការអភិវឌ្ឍដោយស្មារតីខ្លួនទីពឹងខ្លួន
កប.អនឡាញ - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅលើមាគ៌ាអភិវឌ្ឍរបស់វៀតណាម ដោយឈានទៅរកយុគសម័យថ្មីមួយ ដែលជាយុគសម័យនៃការអភិវឌ្ឍដែលដឹកនាំដោយបាវចនា "ខ្លួនទីពឹងខ្លួន ទំនុកចិត្តលើខ្លួនឯង និងមោទនភាពជាតិ"។
នេះគឺជាការវាយតម្លៃរបស់លោក អ៊ុច លាង ប្រធានស្តីទីនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រធានសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាមក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន។
លោក អ៊ុច លាង បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៤ គឺជាការចាប់ផ្តើមនៃយុគសម័យថ្មីមួយ ដែលជាយុគសម័យនៃការរីកចម្រើន។ ដោយបញ្ជាក់ថា នេះជាព្រឹត្តិការណ៍នយោបាយដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រសម្រាប់បក្សកុម្មុយនិស្តវៀតណាម ហើយក៏ជាឱកាសដ៏អស្ចារ្យសម្រាប់ប្រជាជាតិវៀតណាមទាំងមូល អ្នកជំនាញកម្ពុជារូបនេះបានមានប្រសាសន៍ថា៖ «មហាសន្និបាតលើកនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៅលើមាគ៌ាអភិវឌ្ឍរបស់វៀតណាម ឆ្ពោះទៅរកយុគសម័យថ្មីមួយ យុគសម័យនៃការអភិវឌ្ឍដោយផ្អែកលើបាវចនា "ភាពខ្លួនទីពឹងខ្លួន ទំនុកចិត្តលើខ្លួនឯង និងមោទនភាពជាតិ"។
    |
 |
|
លោក អ៊ុច លាង ប្រធានស្តីទីនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រធានសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម (រូបថត៖ vnanet.vn) |
តាមរយៈការសិក្សាឯកសារនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម លោក អ៊ុច លាង បានវាយតម្លៃថា សេចក្តីព្រាងឯកសារនៃមហាសន្និបាតលើកនេះបានកំណត់យ៉ាងច្បាស់អំពីគំរូនៃសង្គមនិយមបែបវៀតណាម ដោយផ្អែកលើសសរស្តម្ភជាមូលដ្ឋានចំនួនបី ដោយអនុវត្តតាមបាវចនាដែលទាក់ទងនឹង "សេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម" "ប្រជាធិបតេយ្យសង្គមនិយម" និង "នីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន" ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។
លោក អ៊ុច លាង បានបញ្ជាក់ថាក្នុងរយៈពេលបួនទសវត្សរ៍កន្លងមកនេះ ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមមិនអាចសម្រេចបានបើគ្មានការគាំទ្រ និងការដឹកនាំពីថ្នាក់ដឹកនាំនយោបាយ ជាពិសេសផែនការយុទ្ធសាស្ត្រ គោលនយោបាយ គោលការណ៍ និងទិសដៅអភិវឌ្ឍន៍ជាតិរបស់បក្សកុម្មុយនិស្តវៀតណាម ដែលបានបង្ហាញយ៉ាងច្បាស់ចាប់ពីមហាសន្និបាតលើកទី៦ ក្នុងឆ្នាំ១៩៨៦ មកទល់បច្ចុប្បន្ននេះ។ លោកបានសង្កត់ធ្ងន់ថា៖ "ជាពិសេស ការសម្រេចចិត្តទាំងនេះត្រូវបានពិចារណា និងសម្រេចដោយផ្អែកលើការរួមបញ្ចូលគ្នាដ៏ទូលំទូលាយនៃទ្រឹស្តី និងការអនុវត្តនៅក្នុងប្រទេសវៀតណាម"៕
បកប្រែដោយ Huyen Trang