ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងព្រុចសែលក្នុងឱកាសនេះ លោក Nguyen Van Thao ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់វៀតណាមប្រចាំព្រះរាជាណាចក្របែលហ្សិក ប្រធានស្ថានបេសកកម្មវៀតណាប្រចាំសហភាពអឺរ៉ុប (EU) បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប មកកាន់វៀតណាមមានអត្ថន័យដ៏សំខាន់សម្រាប់ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប។ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាពិសេស ព្រោះនេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបមកកាន់វៀតណាម បន្ទាប់ពីជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

leftcenterrightdel
លោក Nguyen Van Thao ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្សិក (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Nguyen Van Thao ជឿជាក់ថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុបនៅមានច្រើន ជាពិសេសនៅក្នុងសសរស្តម្ភសំខាន់ៗ។ ជាដំបូង និងសំខាន់បំផុតគឺពាណិជ្ជកម្ម និងការវិនិយោគ ដោយសារសហភាពអឺរ៉ុបជាទីផ្សារដែលមានផលិតផលក្នុងស្រុកសរុបជិត ២០ ពាន់ពាន់លានដុល្លារអាមេរិក មានប្រជាជនប្រមាណ ៤៥០ លាននាក់ និងមានតម្រូវការខ្ពស់សម្រាប់ផលិតផលវៀតណាម ដែលមានប្រៀបខ្លាំង។ ទន្ទឹមនឹងនោះ ការវិនិយោគរបស់សហភាពអឺរ៉ុបនៅវៀតណាមនៅតែមានឱកាសសម្រាប់ការពង្រីក ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងនវានុវត្តន៍។ សសរស្តម្ភសំខាន់មួយទៀតគឺកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះ រួមជាមួយនឹងកិច្ចព្រមព្រៀងដែលរំពឹងថានឹងត្រូវបានចុះហត្ថលេខា នឹងបង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រវាងភាគីទាំងពីរ៕

បកប្រែដោយ Huyen Trang