រួមជាមួយនឹងការបោះពុម្ពផ្សាយស្នាដៃឆ្នើមៗ អង្គភាពនេះបានជ្រើសរើស និងបោះពុម្ពផ្សាយស្នាដៃថ្មីៗជាច្រើន ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា៖ ការកសាងបក្ស; សតិអារម្មណ៍ សីលធម៌ និងរចនាបថធ្វើការរបស់លោកប្រធានហូជីមិញ; សៀវភៅអំពីថ្នាក់ដឹកនាំបដិវត្តន៍; ការបូកសរុបទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងកិច្ចការផ្លាស់ប្ដូរថ្មី; សៀវភៅស្ដីពីច្បាប់ដើម្បីបម្រើឲ្យការដឹកនាំ និងការគ្រប់គ្រង។ល។

leftcenterrightdel
គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ Su That បោះពុម្ពផ្សាយ និងបោះពុម្ពឡើងវិញនូវសៀវភៅ និងឯកសារវិទ្យាសាស្ត្រដ៏មានតម្លៃ (រូបថត៖ baochinhphu.vn)

*នៅថ្ងៃទី១៨ ខែមករា ការិយាល័យនគរបាលចរាចរណ៍នៃនគរបាលទីក្រុងហាណូយបានរៀបចំកិច្ចប្រជុំអនុវត្តផែនការធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍សម្រាប់កម្មវិធីសិល្បៈពិសេសដើម្បីអបអរសាទរការបញ្ចប់ដោយជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ ប្រតិភូទាំងឡាយបានពិភាក្សា និងផ្ដល់យោបល់ អំពីការចាត់តាំងកម្លាំង វិធីសាស្ត្រសហការ ការក្តាប់ស្ថានភាព ការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍នៅក្នុងតំបន់ដែលកម្មវិធីប្រព្រឹត្តទៅ និងផ្លូវសំខាន់ៗ។ ប្រតិភូទាំងឡាយក៏បានឯកភាពជាមួយនឹងសេចក្តីព្រាងផែនការ ព្រមទាំងលើកឡើងដំណោះស្រាយបន្ថែមដើម្បីកែលម្អផែនការ និងធានាថាកម្មវិធីប្រព្រឹត្តទៅដោយសុវត្ថិភាព និងឧឡារិក។

* នៅថ្ងៃទី១៨ ខែមករា សមាជិកសម្ព័ន្ធយុវជន និងយុវជនចំនួន ៨,៥០០ នាក់ នៅខេត្ត Lang Son វៀតណាម បានចូលរួមក្នុងយុទ្ធនាការសម្អាតបរិស្ថាន ដើម្បីអបអរសាទរមហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម។ យុវជននៃខេត្តបានចូលរួមក្នុងសម្អាតអនាម័យបរិស្ថាននៅទីប្រជុំជន ទីផ្សារ ស្ថាប័ន សាលារៀន និងទន្លេ និងអូរ ហើយប្រមូល និងការធ្វើប្រព្រឹត្តិកម្មសំណល់ សម្អាតទីបញ្ចុះសពយុទ្ធជនពលី និងផ្លូវ។ល។

*នាពេលថ្មីៗនេះ មជ្ឈមណ្ឌលវប្បធម៌ និងបណ្ណាល័យហាណូយ បានរៀបចំការតាំងពិព័រណ៍តាមប្រធានបទ "បក្សកុម្មុយនិស្តវៀតណាម - ពីមហាសន្និបាតដល់មហាសន្និបាត" នៅក្នុងសាលធំនៃជាន់ទីមួយ (54E ផ្លូវ Tran Hung Dao សង្កាត់ Cua Nam) ដោយបង្ហាញឯកសារជាង ៣០០ អំពីបណ្ដាមហាសន្និបាតបក្សចាប់ពីការបង្កើតរហូតដល់បច្ចុប្បន្ន ដោយបង្ហាញពីការសម្រេចចិត្តជាយុទ្ធសាស្ត្រ របត់សំខាន់ៗនៃបដិវត្តន៍វៀតណាម លទ្ធផលនៃការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៣ និងសមិទ្ធផលក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី។ ការតាំងពិព័រណ៍នេះបើកដល់ថ្ងៃទី ២៦ ខែមករា៕

បកប្រែដោយ Thuy Anh