ខេត្ត Dong Thap អនុវត្តនយ៉ាងល្អនូវការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU
កប.អនឡាញ - ដើម្បីបម្រើដល់ការត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) លើកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាពេលខាងមុខនេះ ក្រុមអធិការអន្តរផ្នែកមជ្ឈិមទើបបានចុះត្រួតពិនិត្យការអនុវត្តវិធានការទាំងនេះនៅខេត្ត Dong Thap។
មកទល់បច្ចុប្បន្ននេះ ខេត្ត Dong Thap បានអនុវត្តយ៉ាងប្តូរផ្តាច់នូវការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ ខេត្តបានបំពេញទាំង ១០០% នៃការផ្តល់អាជ្ញាប័ណ្ណសម្រាប់ក្រុមនាវាដែលកំពុងប្រតិបត្តិការ ដោយមាននាវានេសាទចំនួន ១,៣២៦ គ្រឿងទទួលបានអាជ្ញាប័ណ្ណស្រប់ច្បាប់; នាវានេសាទ ១០០% ត្រូវបានបំពាក់ឧបករណ៍តាមដានការធ្វើដំណើរ និងរក្សាទំនាក់ទំនង ២៤/២៤ ម៉ោង ចាប់ពីពេលចាកចេញពីកំពង់ផែរហូតដល់ពេលមកដល់កំពង់ផែវិញ។
    |
 |
|
ក្រុមអធិការអន្តរផ្នែកមជ្ឈិម ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU នៅខេត្ត Dong Thap (រូបថត៖ vov.vn) |
ក្នុងអំឡុងពេលធ្វើការ ក្រុមអធិការអន្តរផ្នែកមជ្ឈិម បានត្រួតពិនិត្យដោយផ្ទាល់លើការរៀបចំ និងការអនុវត្តភារកិច្ចដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) និងការអនុវត្តអនុសាសន៍របស់ EC នៅកំពង់ផែនេសាទ My Tho ព្រមទាំងធ្វើការជាមួយមន្ទីរកសិកម្ម និងបរិស្ថានខេត្តលើការគ្រប់គ្រងកងនាវានេសាទ ការត្រួតពិនិត្យបរិមាណផលនេសាទ និងការតាមដានប្រភពដើមជលផល។
នៅចុងបញ្ចប់នៃការត្រួតពិនិត្យ លោក Nguyen Quang Hung អនុប្រធាននាយកដ្ឋានជលផលនិងត្រួតពិនិត្យការនេសាទ បានលើកសរសើរចំពោះវិធីសាស្រ្តដ៏ម៉ឺងម៉ាត់ និងមានលក្ខណៈប្រព័ន្ធរបស់ខេត្ត Dong Thap ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់។ ក្រុមអធិការក៏បានលើកឡើងចំណុចខ្វះខាត សម្រាប់មូលដ្ឋានដោះស្រាយ និងបំពេញឱ្យបានឆាប់រហ័សមុនពេលក្រុមអធិការ EC មកដល់វៀតណាម៕
បកប្រែដោយ Thanh Cong