វេទិកានេះបានផ្តល់នូវទស្សនៈទ្រឹស្តី និងលើកឡើងបញ្ហាជាក់ស្តែងជាច្រើនដូចជា៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង logistics ឧស្ម័នធម្មជាតិរាវ (LNG) ការប្រើប្រាស់ LNG ក្នុងផលិតកម្មអគ្គិសនី និងឧស្សាហកម្ម ការតភ្ជាប់ទីផ្សារជាតិជាមួយទីផ្សារអន្តរជាតិ និងគោលបំណងឆ្ពោះទៅរកការសម្រេចបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នដល់កម្រិតសូន្យត្រឹម នៅឆ្នាំ២០៥០ របស់រដ្ឋាភិបាលវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកា (រូបថត៖ vovworld.vn)

វេទិកានេះមានកិច្ចពិភាក្សាពីរ។ កិច្ចពិភាក្សាទីមួយផ្តោតលើស្ថានភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលអន្តរជាតិ និងឱកាសចូលរួមរបស់ធុរកិច្ចឧស្ម័នធម្មជាតិវៀតណាម ដោយពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន ឱកាស និងបញ្ហាប្រឈមនៅក្នុងបរិបទនៃការផ្លាស់ប្តូរថាមពលសកល។ កិច្ចពិភាក្សាទីពីរបានផ្ដោតលើដំណោះស្រាយដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ធុរកិច្ចឧស្ម័នធម្មជាតិវៀតណាម ដែលភ្ជាប់ទៅនឹងគោលដៅនៃការធានាសន្តិសុខថាមពល និងជម្រុញការផ្លាស់ប្តូរថាមពលប្រកបដោយចីរភាព។

នៅក្នុងវេទិកានេះ ធុរកិច្ច និងអ្នកជំនាញទាំងឡាយ បានឯកភាពថា សេចក្តីសម្រេចលេខ 70-NQ/TW ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយ ស្តីពីការធានាសន្តិសុខថាមពលជាតិដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ គឺជាបញ្ហាប្រឈមដ៏ធំមួយ ប៉ុន្តែក៏ជាឱកាសសម្រាប់ធុរកិច្ចក្នុងស្រុកអភិវឌ្ឍផងដែរ។ ដូច្នេះ ប្រសិនបើមានការជួយគាំទ្រពីគោលនយោបាយសមស្រប ធុរកិច្ចឧស្ម័នធម្មជាតិវៀតណាមអាចក្លាយជាផ្នែកសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃឧស្ម័នធម្មជាតិរាវក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Thuy Anh