ការនាំចេញជលផលរបស់វៀតណាមនៅឆ្នាំ ២០២៥ សម្រេចបានជាង ១១.៣ ពាន់លានដុល្លារអាមេរិក
កប.អនឡាញ - ព័ត៌មាននេះត្រូវបានប្រកាសនៅក្នុងសន្និសីទបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងអនុវត្តផែនការការងារឆ្នាំ ២០២៦ ដែលរៀបចំដោយនាយកដ្ឋានជលផល និងអធិការកិច្ចជលផល (ក្រសួងកសិកម្ម និងបរិស្ថាន) នៅទីក្រុងហាណូយនាពេលថ្មីៗនេះ។
បរិមាណផលជលផលសរុបនៅឆ្នាំ ២០២៥ សម្រេចបាន ៩.៩៥ លានតោន កើនឡើង ៣% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ រួមមាន៖ ៣.៨៣ លានតោនពីការនេសាទ និង ៦.១ លានតោនពីការចិញ្ចឹមជលផល។
នៅឆ្នាំ ២០២៦ ឧស្សាហកម្មជលផលវៀតណាមនឹងបន្តអនុវត្តគោលនយោបាយកាត់បន្ថយការនេសាទ និងបង្កើនការចិញ្ចឹម ដោយខិតខំប្រឹងប្រែងឲ្យបរិមាណផលជលផលសរុបសម្រេចបានជាង ១០ លានតោន រួមមាន៖ ប្រហែល ៣.៧៥ លានតោនពីការនេសាទ ថយចុះ ២.១% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៥; បរិមាណផលចិញ្ចឹមជលផល សម្រេចបាន ៦.២៥ លានតោន កើនឡើង ២.២% បើធៀបនឹងឆ្នាំ ២០២៥។ ទំហំពាណិជ្ជកម្មនៃការនាំចេញជលផលខិតខំសម្រេចបានពី ១១.៥ ពាន់លានដុល្លារ ឡើងទៅ៕
បកប្រែដោយ Huyen Trang