leftcenterrightdel
លោកនាយឧត្តមសេនីយ៍  Nguyen Tan Cuong អញ្ជើញជាអធិបតីក្នុងការត្រួតពិនិត្យ

ត្រួតពិនិត្យការត្រៀមខ្លួនប្រយុទ្ធនៅទីបញ្ជាការជួរមុខនៃក្រសួងការពារប្រទេស និងកងកម្លាំងការពារដែនអាកាសនៃកងពលធំលេខ ៣០១ (បញ្ជាការដ្ឋានរដ្ឋធានីហាណូយ) កងពលតូចកលយុទ្ធអេឡិចត្រូនិកលេខ ៨៤  (នាយកដ្ឋានកលយុទ្ធអេឡិចត្រូនិក អគ្គសេនាធិការដ្ឋាន) និងកងពលតូចទ័ពពិសេសលេខ ១ (កងឯកភាព​ទ័ពពិសេស) ... លោកនាយឧត្តមសេនីយ៍  Nguyen Tan Cuong បានលើកសរសើរដល់ស្ថាប័ន និងអង្គភាពបានសហការនិងអនុវត្ដល្អនូវការត្រៀមរៀបចំសម្រាប់ភារកិច្ចការពារមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

ដោយសង្កត់ធ្ងន់លើតម្រូវការសុវត្ថិភាពជាដាច់ខាតសម្រាប់មហាសន្និបាត លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើថ្នាក់ដឹកនាំ និងមេបញ្ជាការ​នៃ​អង្គភាពនានាឱ្យបន្តអប់រំ និងឃោសនាដល់កម្មាភិបាល បុគ្គលិក និងយុទ្ធជនអំពីសារៈសំខាន់នៃមហាសន្និបាត ព្រមទាំងយល់កាន់តែជ្រាលជ្រៅអំពីការត្រៀមខ្លួនប្រយុទ្ធ លើកកម្ពស់ការប្រុងប្រយ័ត្ន និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងទទួលភារកិច្ច និងបំពេញភារកិច្ចដែលបានប្រគល់ឲ្យ។ 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ចុះត្រួតពិនិត្យកងកម្លាំងនៃប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាស
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ចុះត្រួតពិនិត្យកម្មាភិបាលនិងយុទ្ធជននៃកងពលតូចទ័ពពិសេសលេខ ២

ជាពិសេសអង្គភាពនានាត្រូវក្ដាប់ជាប់នូវស្ថានភាព  សហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាកងកម្លាំង ធ្វើឲ្យបរាជ័យនូវឧបាយកល  និងការបំភ្លេចបំផ្លាញរបស់កងកម្លាំងអរិភាព  កុំឲ្យមានភាពអសកម្ម ឬកើតឡើងជាយថហេតុ រក្សារបបប្រចាំការ ការល្បាតក្នុងកងទ័ពទាំងមូល។ ត្រៀមរៀបចំកងកម្លាំង មធ្យោបាយ និងប្រព័ន្ធវិទ្យុទាក់ទងឲ្យបានល្អ  ត្រៀមខ្លួនចល័តកងកម្លាំងនៅពេលមានបទបញ្ជា ព្រមទាំងអង្គភាពនានាត្រូវតែគ្រប់គ្រងកងកម្លាំង អាវុធ និងឧបករណ៍ គោរពវិន័យ  ធានាការសម្ងាត់ និងសុវត្ថិភាពជាដាច់ខាត។ លើសពីនេះ គួរតែធានាផ្នែកភស្តុភារបានល្អដើម្បីបំរើប្រតិភូដែលចូលរួមមហាសន្និបាត និងកងកម្លាំងដែលចូលរួមបម្រើនៅមហាសន្និបាត៕

បកប្រែដោយ Pham Diep