ផ្លាស់ប្ដូរយោបល់ជាមួយយើងខ្ញុំ លោក Le Hai Hoa  អនុលេខានៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាខេត្ត បានសម្តែងការរីករាយថា៖ Cao Bang ជាតំបន់ដែលសម្បូរទៅដោយប្រពៃណីប្រវត្តិសាស្ត្រ និងជាកន្លែងដែលរួមចំណែកយ៉ាងធំធេងក្នុងសង្គ្រាមតស៊ូដើម្បីការពារមាតុភូមិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ការជ្រើសរើសយុទ្ធជនថ្មីសម្រេចបាន ១០០%។ យុវជនស្ម័គ្រចិត្តដាក់ពាក្យសុំចូលបម្រើកងទ័ព ហើយកម្រិតអប់រំ សុខភាពរបស់យុទ្ធជនថ្មី កាន់តែប្រសើរឡើងជាលំដាប់។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងប្រតិភូទាំងឡាយ អញ្ជើញចូលរួមពិធីប្រគល់និងទទួលយុទ្ធជនថ្មីនៅខេត្ត Cao Bang
leftcenterrightdel
ទិដ្ឋភាពនៃពិធី

នៅក្នុងពិធី  យុវជនជាច្រើនដែលទៅបំពេញកាតព្វកិច្ចយោធាមានអារម្មណ៍ពិសេស។ យុទ្ធជនថ្មី Hoang Trung Kien ជាពលរដ្ឋម្នាក់នៅសង្កាត់  Tan Giang ខេត្ត Cao Bang បានសម្តែងនូវសេចក្ដីសប្បាយរីករាយថា៖ "ខ្ញុំមានមោទនភាពដែលបានស្លៀកឯកសណ្ឋានរបស់កងទ័ពលោកអ៊ំ ហូ  និងបំពេញកាតព្វកិច្ចដ៏ពិសិដ្ឋនេះ។ ខ្ញុំសន្យាថានឹងខិតខំសិក្សា ហ្វឹកហ្វឺន និងបំពេញល្អនូវភារកិច្ចដែលបានប្រគល់ឲ្យ"។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍  Phan Van Giang និងប្រតិភូទាំងឡាយប្រគល់ផ្កានិងលើកទឹកចិត្តយុវជនទៅបំពេញកាតព្វកិច្ចយោធា

នៅក្នុងពិធី លោកនាយឧត្តមសេនីយ៍  Phan Van Giang និងប្រតិភូទាំងឡាយប្រគល់ផ្កា និងលើកទឹកចិត្តយុវជនទៅបំពេញកាតព្វកិច្ចយោធា។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានចាប់ដៃយុវជនម្នាក់ៗយ៉ាងរាក់ទាក់ សួរសុខទុក្ខក្រុមគ្រួសារ ព្រមទាំងស្នើឲ្យយុទ្ធជនបន្ដលើកកម្ពស់ប្រពៃណីបដិវត្តន៍នៃមាតុភូមិ ខិតខំសិក្សា និងហ្វឹកហ្វឺន និងគោរពបទបញ្ជានិងវិន័យកងទ័ពយ៉ាងតឹងរ៉ឹង។

ពិធីប្រគល់និងទទួលយុទ្ធជនថ្មី មិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយប្រចាំឆ្នាំដ៏សំខាន់មួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាពិធីបុណ្យសម្រាប់យុវជនផង​ដែរ។ នេះជាឱកាសមួយសម្រាប់យុវជនបង្ហាញពីស្មារតីទទួលខុសត្រូវ ប្រពៃណីស្នេហាជាតិ សេចក្តីប្រាថ្នា ការលះបង់របស់យុវជនជំនាន់ក្រោយថ្ងៃនេះ៕

បកប្រែដោយ Pham Diep