ក្នុងបរិយាកាសប្រជាធិបតេយ្យ ស្មោះត្រង់ និងមានទំនួលខុសត្រូវ ម្ចាស់ឆ្នោតបានវាយតម្លៃខ្ពស់ចំពោះភាពចាស់ទុំខាងនយោបាយ សមត្ថភាព សីលធម៌ និងរបៀបរស់នៅរបស់បេក្ខជនទាំងនេះ។ ម្ចាស់ឆ្នោតក៏បានលើកឡើងពីបញ្ហាជាច្រើនដែលទាក់ទងនឹងច្បាប់ដីធ្លី របបនិងគោលនយោបាយសម្រាប់អ្នកមានគុណបំណាច ធានារ៉ាប់រងម៉ូតូ លំនៅដ្ឋានសម្រាប់ប្រជាជនដែលមានការលំបាក គមនាគមន៍ជនបទ អនាម័យបរិស្ថាន សុវត្ថិភាពចំណីអាហារ និងទឹកស្អាតនៅជនបទៗល។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងម្ចាស់ឆ្នោតនៅឃុំ Tan Phuoc ១ (ខេត្ត Dong Thap)
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការជ្រើសតាំងសមាជិករដ្ឋសភានៅមណ្ឌលបោះឆ្នោតលេខ ៥ (ខេត្ត Dong Thap)

ដោយសំដែងនូវសេចក្តីរីករាយ និងមានកិត្តិយសដែលបានការិយាល័យនយោបាយ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងម្ចាស់ឆ្នោតនៅកន្លែងធ្វើការ និងទីកន្លែងរស់នៅឧទ្ទេសនាមជាបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៦ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសន្យាជាមួយម្ចាស់ឆ្នោតថា បើជាប់ឆ្នោតជាសមាជិករដ្ឋសភានីតិកាលទី ១៦ នឹងលើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់ខ្លួន រក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ និងរណសិរ្សមាតុភូមិវៀតណាមនៅមូលដ្ឋាន និងជាមួយម្ចាស់ឆ្នោតនៅក្នុងខេត្ត និងទូទាំងប្រទេស ព្រមទាំងចំណាយពេលវេលាដើម្បីជួបសំណេះសំណាល  ស្តាប់ និងទទួលយកមតិយោបល់ សេចក្តីប្រាថ្នា និងសំណូមពររបស់ម្ចាស់ឆ្នោត។ ទន្ទឹមនឹងនោះ ធ្វើល្អនូវតួនាទីជាស្ពានតភ្ជាប់រវាងម្ចាស់ឆ្នោត និងរដ្ឋសភា រដ្ឋាភិបាល ក្រសួង ស្ថាប័នមជ្ឈិម និងប្រជាជនទូទាំងប្រទេសក្នុងការដោះស្រាយការលំបាក និងឧបសគ្គរបស់មូលដ្ឋាន។

ព្រមទាំងត្រួតពិនិត្យជាប្រចាំនូវការអនុវត្តគោលការណ៍ណែនាំ និងគោលនយោបាយ ច្បាប់ សេចក្តីសម្រេចចិត្ដរបស់រដ្ឋសភា និងបញ្ហាដែលម្ចាស់ឆ្នោតកង្វល់។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានបញ្ជាក់ថា “ដើម្បីសក្តិសមជាមនុស្សតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ម្ចាស់ឆ្នោត ដោយមនោសញ្ចេតនានិងការទទួលខុសត្រូវរបស់ខ្លួន ខ្ញុំសន្យា និងប្តេជ្ញាចិត្តបំពេញកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាតំណាងរបស់ប្រជាជន ដែលសក្តិសមជាមួយការជឿទុកចិត្ត និងការរំពឹងទុករបស់ម្ចាស់ឆ្នោត”៕

បកប្រែដោយ Pham Diep