វគ្គបំប៉នភាសាខ្មែរនេះត្រូវបានរៀបចំឡើងដើម្បីអនុវត្តខ្លឹមសារ ភារកិច្ច និងផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តគម្រោង "ការបណ្តុះបណ្តាលនិងបំប៉នភាសាបរទេសសម្រាប់កងកម្លាំងឆ្មាំសមុទ្រវៀតណាម ដំណាក់កាល ២០២២ - ២០៣០"  ក្នុងឆ្នាំ ២០២៦។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបើកវគ្គបំប៉នភាសាខ្មែរ

វគ្គបំប៉ននេះបានប្រព្រឹត្តទៅក្នុងរយៈពេល ៦ ខែ ដែលរៀបចំជាពីរទម្រង់៖ តាមប្រព័ន្ធវីដេអូ និងការចូលរួមផ្ទាល់។ សិក្ខាកាមនឹងត្រូវបានបំប៉នបំណិនចំនួនបួនគឺស្តាប់ និយាយ អាន សរសេរភាសាខ្មែរសម្រាប់កងកម្លាំងឆ្មាំឆ្នេរសមុទ្រ។ តាមរយៈនោះ រួមចំណែកដល់ការលើកកម្ពស់គុណភាពនៃការល្បាត ការត្រួតពិនិត្យ ការគ្រប់គ្រង ការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្ម ក៏ដូចជាលើកកម្ពស់គុណភាពនៃកិច្ចការបរទេសរបស់អង្គភាព និងកងឆ្មាំសមុទ្រវៀតណាម។

នៅក្នុងសុន្ទរកថាបើកវគ្គបំប៉ន លោកវរសេនីយ៍ឯក Tran Nguyen Lai បានស្នើឲ្យគ្រូបង្រៀនបង្រៀនតាមផែនការ ផ្លាស់ប្ដូរថ្មីនូវវិធីសាស្រ្តបង្រៀនក្នុងទិសដៅជាក់ស្តែង ផ្តោតលើបំណិនស្តាប់ និងនិយាយដែលភ្ជាប់ទៅនឹងស្ថានភាពជាក់ស្តែង រក្សាវិន័យនៃថ្នាក់រៀន វាយតម្លៃយ៉ាងហ្មត់ចត់។ល។ សិក្ខាកាមចាត់ទុកការរៀនសូត្រជាការទទួលខុសត្រូវ និងជាកិត្តិយស គោរពវិន័យថ្នាក់រៀន និងអនុវត្តចំណេះដឹងដែលទទួលបានក្នុងវគ្គបំប៉នប្រកបដោយប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច៕

បកប្រែដោយ Thuy Anh