លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីនៃកិច្ចប្រជុំដើមនិទាឃរដូវឆ្នាំ ២០២៦
កប.អនឡាញ - នាថ្ងៃទី ២៤ ខែកុម្ភៈ ក្រសួងការពារប្រទេសបានរៀបចំកិច្ចប្រជុំដើមនិទាឃរដូវឆ្នាំ ២០២៦។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជាអធិបតីនៃកិច្ចប្រជុំ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថា នាពេលខាងមុខ កម្មាភិបាល និងយុទ្ធជនទូទាំងកងទ័ពបន្តរក្សាការត្រៀមប្រយុទ្ធជាស្រេចយ៉ាងតឹងរ៉ឹង គ្រប់គ្រងយ៉ាងដិតដល់នូវដែនអាកាស តំបន់សមុទ្រ ព្រំដែន តំបន់ដីគោក និងលំហអ៊ីនធឺណិត ជាពិសេសតំបន់យុទ្ធសាស្ត្រ និងតំបន់សំខាន់ៗ ប្រកាន់ខ្ជាប់ វាយតម្លៃ និងព្យាករណ៍ស្ថានភាពបានត្រឹមត្រូវ ធ្វើសេនាធិការ និងដោះស្រាយស្ថានភាពប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់ភាពអសកម្ម និងការភ្ញាក់ផ្អើល ការពារអធិបតេយ្យភាពទឹកដីយ៉ាងរឹងមាំ និងសម្របសម្រួលដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ទូទាំងប្រទេស។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជាអធិបតីនៃកិច្ចប្រជុំ |
ពង្រឹងការគ្រប់គ្រង និងទប់ស្កាត់ការចូល និងចេញដោយខុសច្បាប់នៅតាមព្រំដែន សមុទ្រ និងកោះ រក្សាកងកម្លាំងជើងទឹក កងឆ្មាំសមុទ្រ និងកងអនុសេនាធំកងជីវពលឱ្យត្រៀមខ្លួនប្រយុទ្ធជាស្រេចនៅក្នុងតំបន់សមុទ្រសំខាន់ៗ។ ការប្រគល់ និងទទួលកងទ័ពធានាថាបំពេញតាមកូតា និងធ្វើការត្រួតពិនិត្យគុណភាពយុទ្ធជនថ្មីឆ្នាំ ២០២៦ យ៉ាងហ្មត់ចត់ គុណភាព និងសុវត្ថិភាព។ល។
ផ្លាស់ថ្មី និងលើកកម្ពស់គុណភាពនៃការអប់រំនយោបាយ មនោគមវិជ្ជា ព័ត៌មាន និងឃោសនាយ៉ាងសកម្ម; ពង្រឹងការការពារគ្រឹះមនោគមវិជ្ជារបស់បក្ស និងប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាព។ ដឹកនាំការសិក្សា ប្រកាន់ខ្ជាប់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ជាបន្តបន្ទាប់នូវសេចក្តីសម្រេចរបស់មហាសន្និបាតលើកទី ១៤ របស់បក្ស និងសេចក្តីសម្រេចផ្សេងទៀតរបស់គណៈកម្មាធិការមជ្ឈិមបក្ស។ ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ ដោយហ្មត់ចត់ និងត្រឹមត្រូវ។
អនុវត្តយ៉ាងម៉ឺងម៉ាត់នូវកម្មវិធី និងផែនការកិច្ចការបរទេសការពារជាតិសម្រាប់ឆ្នាំ ២០២៦។ ម្ចាស់ការ ខ្លួនទីពឹងខ្លួន ធានានូវការផ្គត់ផ្គង់ភស្តុភារ បច្ចេកទេស ឧស្សាហកម្មការពារជាតិ និងវិទ្យាសាស្ត្រយោធាយ៉ាងពេញលេញ និងទាន់ពេលវេលា ដើម្បីបំពេញភារកិច្ច។ រៀបចំ "ពិធីបុណ្យដាំដើមឈើដើម្បីរំលឹកគុណូបការៈរបស់លោកប្រធានហូជីមិញ" ឲ្យបានល្អ។ល៕
បកប្រែដោយ Huyen Trang