ដំណាក់កាលលំហាត់ហ្វឺកហ្វឺនលើសមយុទ្ធបានធ្វើឡើងនៅតំបន់សមុទ្រភាគខាងកើតនៃទីក្រុង Visakhapatnam ប្រទេសឥណ្ឌា។ អញ្ជើញចូលរួមលំហាត់ហ្វឹកហ្វឺននេះមាននាវាចម្បាំងចំនួន ៣៩ គ្រឿង និងនាវាមុជទឹកចំនួន ៣ គ្រឿង មកពី ១៦ ប្រទេស ដែលបែងចែកជាក្រុមយុទ្ធសាស្ត្រចំនួន ៣ ក្រុម និងក្រុមបំរើចំនួន ១ ក្រុម។

leftcenterrightdel
 
leftcenterrightdel
កម្មាភិបាល និងយុទ្ធជនលើនាវាលេខ ១៧ ចូលរួមលំហាត់ហ្វឹកហ្វឺន

ក្នុងអំឡុងពេលនៃលំហាត់ហ្វឹកហ្វឺនលើសមុទ្រ   នាវាលេខ ១៧ បានចូលរួមខ្លឹមសារមួយចំនួនដូចជា៖ ចល័តក្រុមនាវា ទំនាក់ទំនងព័ត៌មាន ការផ្គត់ផ្គង់តាមសមុទ្រ ថតក្រុមនាវាពីលើអាកាស។

ក្នុងដំណើរការលំហាត់ហ្វឹកហ្វឺន ក្រុមបេសកកម្មកងទ័ពជើងទឹកវៀតណាម​ បានសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងដទៃទៀត ដោយអនុវត្ដត្រឹមត្រូវតាមផែនការដែលបានគ្រោងទុក​ និងសម្រេចបានល្អនូវខ្លឹមសារនៃលំហាត់ហ្វឹកហ្វឺន ដោយធានាសុវត្ថិភាពទាំងស្រុងសម្រាប់មនុស្ស និងឧបករណ៍ បច្ចេកទេស៕

បកប្រែដោយ Pham Diep