ពិធីបើកការដ្ឋានសាងសង់គម្រោងអគារពហុមុខងារសុខាភិបាល-ថែទាំសុខភាពមនុស្សវ័យចំណាស់
កប.អនឡាញ - នាព្រឹកថ្ងៃទី១៧ ខែមករា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបើកការដ្ឋានសាងសង់គម្រោងអគារពហុមុខងារសុខាភិបាល-ថែទាំសុខភាពមនុស្សវ័យចំណាស់របស់សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ ដោយមានវត្តមានរបស់លោក To Lam អគ្គលេខាបក្ស។
មានប្រសាសន៍នៅក្នុងពិធី លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលថា ប្រជាជនគឺជាគោលដៅ និងជាកម្លាំងចលករនៃការអភិវឌ្ឍ ក្នុងនោះការថែទាំសុខភាពប្រជាជនគឺជាភារកិច្ចនយោបាយស្នូល និងជាបន្តបន្ទាប់។ ការថែទាំសុខភាពមនុស្សវ័យចំណាស់គឺជាបញ្ហាមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ដែលបង្ហាញពីការទទួលខុសត្រូវរបស់បក្ស រដ្ឋ សង្គម និងគ្រួសារនីមួយៗចំពោះមនុស្សដែលបានលះបង់ពេញមួយជីវិតដើម្បីប្រទេសជាតិ និងសហគមន៍។
    |
 |
|
លោក To Lam អគ្គលេខាបក្ស និងប្រតិភូ ធ្វើពិធីបើកការដ្ឋានសាងសង់គម្រោងអគារពហុមុខងារសុខាភិបាល-ថែទាំសុខភាពមនុស្សវ័យចំណាស់ (រូបថត៖ vnanet.vn) |
លោក To Lam អគ្គលេខាបក្សបានស្នើថា៖ “គម្រោងនេះគឺសមស្រប និងបញ្ជាក់ដោយផ្ទាល់នូវគោលការណ៍សំខាន់ៗជាច្រើនរបស់បក្ស និងរដ្ឋលើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ការបង្កើនការការពារ ថែទាំ និងការកែលម្អសុខភាពប្រជាជន។ ទន្ទឹមនឹងនោះ វាបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋធានីក្នុងការអនុវត្តយន្តការ និងគោលនយោបាយជាក់លាក់ ដើម្បីអនុវត្តគម្រោងធំៗ និងសំខាន់ៗ ដែលជះឥទ្ធិពលយ៉ាងយូរអង្វែង។ គម្រោងនេះបង្ហាញយ៉ាងច្បាស់អំពីផ្នត់គំនិតអភិវឌ្ឍន៍រយៈពេលវែងក្នុងវិស័យថែទាំសុខភាពមនុស្សវ័យចំណាស់។ តាមរយៈគម្រោងនេះ បង្កើត និងអភិវឌ្ឍ “សេដ្ឋកិច្ចប្រាក់” តាមជំហាននីមួយៗ ឆ្ពោះទៅរកភាពស្អាតស្អំ មនុស្សសាស្ត្រ និងប្រកបដោយចីរភាព ក្នុងនោះការថែទាំសុខភាពមនុស្សវ័យចំណាស់ គឺជាគោលដៅសុខុមាលភាពសង្គមផង និងជាកម្លាំងចលករសម្រាប់ការផ្លាស់ថ្មីគំរូសេវាកម្មសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”។
អគារពហុមុខងារសុខាភិបាល-ថែទាំសុខភាពមនុស្សវ័យចំណាស់របស់សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ គឺជាអគារពហុមុខងារ ដែលរួមបញ្ចូលការពិនិត្យ និងព្យាបាលជំងឺដែលមានគុណភាពខ្ពស់ ការអនុវត្តកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ការស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្ទេរបច្ចេកវិទ្យា និងការថែទាំសុខភាពដ៏ទូលំទូលាយសម្រាប់មនុស្សវ័យចំណាស់។
ចំណុចស្នូលនៃគម្រោងគឺតំបន់ទី ១ ដែលមានផ្ទៃដីស្រាវជ្រាវប្រហែល ១៥ ហិកតា និងមជ្ឈមណ្ឌលឯកទេសដែលអាចផ្ទុកគ្រែអ្នកជំងឺប្រហែល ២៦០០ គ្រែ; ប្រព័ន្ធបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្ទេរបច្ចេកវិទ្យា រួមទាំងវិទ្យាស្ថានស្រាវជ្រាវ សាលបង្រៀន និងអន្តេវាសិកដ្ឋាន ដែលបម្រើនិស្សិតប្រហែល ១ ម៉ឺននាក់។ ដំណាក់កាលទី ១ នៃគម្រោងនេះត្រូវបានគេរំពឹងថានឹងសម្រេចនៅឆ្នាំ ២០២៨ ឆ្ពោះទៅសម្រេចទាំងស្រុងនៅឆ្នាំ ២០៣០៕
បកប្រែដោយ Thanh Cong