ក្នុងជំនួបនេះ លោក Nguyen Loc Ha អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០២៦ ក្នុងបរិបទដែលវៀតណាមឈានចូលយុគសម័យថ្មី វិស័យការទូតប្រជាជនរបស់ទីក្រុងគប្បីពង្រឹងទំនាក់ទំនងជាមួយអង្គការមិត្តភាព និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជម្រុញទំនាក់ទំនងមិត្តភាពរវាងទីក្រុងហូជីមិញ និងមិត្តភក្តិអន្តរជាតិឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។

leftcenterrightdel
សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ ប្រគល់ប័ណ្ណសរសើរដល់សមូហភាពដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ការទូតប្រជាជននៅទីក្រុងក្នុងឆ្នាំ ២០២៥ (រូបថត៖ vov)

លោក Nguyen Loc Ha ស្នើឲ្យអនុវត្តគោលដៅនៃសេចក្តីសម្រេចនៃមហាសន្និបាតលើកទីមួយរបស់គណៈកម្មាធិការបក្សទីក្រុង គឺ “ជម្រុញការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាព”។ លោកក៏ស្នើឲ្យបន្តលើកកម្ពស់ស្មារតីនៃភាពសកម្ម ប្រសិទ្ធភាព ភាពច្នៃប្រឌិត រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយការបរទេសរួមក្នុង "យុទ្ធសាស្ត្រលើកកម្ពស់កិច្ចការបរទេសដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥" ដែលជម្រុញឲ្យទីក្រុងក្លាយជាមជ្ឈមណ្ឌលសម្រាប់គំនិតផ្តួចផ្តើមអន្តរជាតិ ជាកន្លែងសម្រាប់ផ្សព្វផ្សាយរូបភាពនៃវប្បធម៌វៀតណាមនៅសម័យទំនើប។

យោងតាមលោកស្រី Ha Thanh ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ នៅឆ្នាំនេះ ការទូតប្រជាជនត្រូវបានអនុវត្តតាមរបៀបសកម្ម ច្នៃប្រឌិត និងមានប្រសិទ្ធភាព ដែលភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមចំណែកដល់ការកសាងបរិយាកាសសន្តិភាព ការជម្រុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរយៈពេលវែង៕

បកប្រែដោយ Thanh Cong