នៅក្នុងឃុំ Quan Thanh និងឃុំ Yen Thanh តំណាងគណៈកម្មាធិការរៀបចំកម្មវិធីបានប្រគល់ថវិកាសម្រាប់សាងសង់ផ្ទះមហាសាមគ្គីចំនួន ៣ ខ្នង និងជូនអំណោយបុណ្យចូលឆ្នាំថ្មីតេតចំនួន ៩០ ដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារមានស្ថានភាពជួបការលំបាក។

ក្នុងឱកាសនេះ អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងកាសែតកងទ័ពប្រជាជន បានផ្ទេរសិទ្ធិដល់អាជ្ញាធរមូលដ្ឋានប្រគល់អំណោយចំនួន ១,២០០ ដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារមានស្ថានភាពលំបាកនៅក្នុងឃុំចំនួន ៩៖ ឃុំ Quan Thanh ឃុំ Yen Thanh ឃុំ Van Tu ឃុំ Van Du ឃុំ Hop Minh ឃុំ Quang Dong ឃុំ Binh Minh ឃុំ Gia Lac ឃុំ Dong Thanh (ខេត្ត Nghe An)។

leftcenterrightdel
តំណាងមកពីកាសែតកងទ័ពប្រជាជន និងថ្នាក់ដឹកនាំមូលដ្ឋាន ប្រគល់អំណោយដល់ប្រជាជននៃឃុំ Yen Thanh

មានប្រសាសន៍នៅក្នុងពិធីប្រគល់អំណោយ លោកស្រីឧត្តមសេនីយ៍ត្រី Phan Thi Hoai Van អនុប្រធានអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ បានសម្តែងនូវក្ដីរីករាយនៅពេលដឹងថាអាជ្ញាធរ និងប្រជាជននៅមូលដ្ឋានសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងឆ្នាំនេះ។

ក្នុងនាមអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ លោកស្រីឧត្តមសេនីយ៍ត្រី Phan Thi Hoai Van បានជូនពរដល់អាជ្ញាធរ និងប្រជាជននៅមូលដ្ឋាន មានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យ។ លោកស្រីសង្ឃឹមថាអំណោយបុណ្យចូលឆ្នាំថ្មីតេតនៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងកាសែតកងទ័ពប្រជាជននឹងរួមចំណែកលើកទឹកចិត្ត និងជួយប្រជាជនឲ្យមានបុណ្យចូលឆ្នាំថ្មីតេតប្រពៃណីប្រកបដោយរីករាយ និងកក់ក្តៅ។

ក្នុងពិធីប្រគល់អំណោយ តំណាងឃុំ Quan Thanh និងឃុំ Yen Thanh បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការយកចិត្តទុកដាក់របស់អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងកាសែតកងទ័ពប្រជាជនដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារមានស្ថានភាពលំបាកនៅមូលដ្ឋាន ដោយរួមចំណែកផ្សព្វផ្សាយតម្លៃមនុស្សធម៌។ អាជ្ញាធរ និងប្រជាជននៃឃុំទាំងឡាយ សង្ឃឹមថានឹងបន្តទទួលបានការយកចិត្តទុកដាក់ និងការជួយគាំទ្រពីអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងកាសែតកងទ័ពប្រជាជននាពេលខាងមុខ ហើយបញ្ជាក់ថា វត្តមានរបស់គណៈប្រតិភូ ជាមួយអំណោយដ៏មានអត្ថន័យទាំងនេះបានបង្ហាញពីប្រពៃណីរបស់កងទ័ពលោកអ៊ំ ហូ និងស្មារតីសាមគ្គីភាព ចំណងមិត្តភាពជិតស្និទ្ធរវាងកងទ័ព និងប្រជាជន៕

បកប្រែដោយ Thuy Anh