ប៉ុស្តិ៍ការពារព្រំដែន Long Khot ប្រគល់អំណោយបុណ្យចូលឆ្នាំថ្មីតេតដល់ប្រជាជននៅតំបន់ព្រំដែនខេត្ត Tay Ninh
កប.អនឡាញ - នៅថ្ងៃទី ២៤ ខែមករា ប៉ុស្តិ៍ការពារព្រំដែន Long Khot (បញ្ជាការដ្ឋានការពារព្រំដែនខេត្ត Tay Ninh) បានសហការជាមួយឃុំ Tuyen Binh (ខេត្ត Tay Ninh ប្រទេសវៀតណាម) និងសប្បុរសជន ដើម្បីរៀបចំកម្មវិធី "និទាឃរដូវការពារព្រំដែន - កក់ក្តៅទឹកចិត្តប្រជាជន" ដោយផ្តល់អំណោយបុណ្យចូលឆ្នាំថ្មីតេតដល់ប្រជាជន និងសិស្សក្រីក្រដែលមានលទ្ធផលល្អក្នុងការសិក្សា។
នៅក្នុងកម្មវិធី កម្មាធិការរៀបចំកម្មវិធីបានប្រគល់អំណោយបុណ្យចូលឆ្នាំថ្មីតេតដល់គ្រួសារចំនួន ៥០ គ្រួសារដែលមានស្ថានភាពលំបាក និងផ្តល់អាហារូបករណ៍ដល់សិស្សចំនួន ៦ នាក់ ក្នុងថវិកាសរុបជិត ៣០ លានដុង។
កម្មាភិបាល និងយុទ្ធជនការពារព្រំដែនបានប្រគល់អំណោយ សួរសុខទុក និងក្តាប់ស្ថានភាពរស់នៅ លើកទឹកចិត្តប្រជាជនឲ្យធ្វើការ បង្កបង្កើនផល និងលើកទឹកចិត្តសិស្សឲ្យបន្តទៅសាលារៀន។
    |
 |
|
ប្រគល់អំណោយជូនគ្រួសារដែលមានស្ថានភាពលំបាកនៅក្នុងឃុំ Tuyen Binh |
ក្នុងព្រឹត្តិការណ៍នេះ លោកវរសេនីយ៍ឯកបំរុង Le Trong Tinh មេបញ្ជាការរងគណៈបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Tay Ninh បានកោតសរសើរចំពោះសកម្មភាពនេះរបស់ប៉ុស្តិ៍ការពារព្រំដែន Long Khot ក្នុងការថែទាំប្រជាជននៅតំបន់ព្រំដែន។ លោកបានចាត់ទុកនេះជាសកម្មភាពដ៏មានអត្ថន័យ ដែលពង្រឹងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន ហើយកសាង "ប្រៀបប្រយុទ្ធដោយពឹងផ្អែកលើប្រជាជន" ដ៏រឹងមាំនៅតាមព្រំដែន។
ការជឿទុកចិត្ត ការភ្ជាប់ និងការរួមដំណើររបស់ប្រជាជនជាមួយកងកម្លាំងការពារព្រំដែន នឹងបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កងទ័ពការពារព្រំដែនបំពេញភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យភាពជាតិ និងសន្តិសុខព្រំដែនប្រកបដោយប្រសិទ្ធភាព៕
បកប្រែដោយ Thanh Cong