លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានត្រួតពិនិត្យការរៀបចំ ការចាត់តាំងកងកម្លាំងប្រចាំ ការកសាងផែនការ បច្ចេកទេសនៃឧបករណ៍ និងលក្ខខណ្ឌបំពេញភារកិច្ចរបស់កងកម្លាំង។ តាមរយៈការត្រួតពិនិត្យ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានទទួលស្គាល់ និងសរសើរចំពោះការត្រៀមរៀបចំ ការចាត់តាំងកងកម្លាំងប្រចាំរបស់ស្ថាប័ន និងអង្គភាពនានា ហើយចាត់ទុកថានាយទាហាន បុគ្គលិក និងយុទ្ធជនបានក្ដាប់ផែនការ និងលើកកម្ពស់ស្មារតីទទួលខុសត្រូវ។

leftcenterrightdel
 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ចុះត្រួតពិនិត្យការបំពេញភារកិច្ចនៅបញ្ជាការដ្ឋានជួយគាំទ្ររបស់ក្រសួងការពារប្រទេស

ដោយសង្កត់ធ្ងន់លើសារៈសំខាន់ជាពិសេសនៃមហាសន្និបាត លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឲ្យកងកម្លាំងទាំងអស់បន្តអនុវត្តយ៉ាងម៉ត់ចត់នូវតម្រូវការនៃភារកិច្ច លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយករណីដែលកើតឡើងប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ជោគជ័យរួមនៃមហាសន្និបាត និងរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពស្អាតរបស់កងទ័ពលោកអ៊ំហូ៕

បកប្រែដោយ Thuy Anh