ការត្រួតពិនិត្យនេះផ្តោតលើការដឹកនាំបញ្ជា ការអនុវត្តសេចក្តីសម្រេច សេចក្តីណែនាំ ផែនការ និងគោលការណ៍ណែនាំពីថ្នាក់លើស្ដីពីការត្រៀមខ្លួនប្រយុទ្ធជាស្រេចដើម្បីការពារមហាសន្និបាតលើកទី១៤ របស់បក្ស ការក្ដាប់ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងតំបន់ ការងារបក្ស និងការងារនយោបាយក្នុងការបំពេញភារកិច្ច។ល។

leftcenterrightdel
ប្រតិភូទស្សនាសម្ភារឧបទ្ទេសបង្រៀននៅក្នុងការប្រឡង (រូបថត៖ canhsatbien.vn)

* នាពេលថ្មីៗនេះ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ២ បានរៀបចំពិធីបើកការប្រឡងសម្ភារឧបទ្ទេសបង្រៀន សហ្វវែរអនុវត្ត និងកម្មវិធីហ្វឹកហ្វឺនឆ្នាំ២០២៦។ ការប្រឡងនេះត្រូវបានរៀបចំឡើងក្នុងបរិយាកាសរីករាយ និងស្វាហាប់ ដើម្បីអបអរសាទរមហាសន្និបាតលើកទី១៤ របស់បក្ស បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម និងការចេញដំណើរទៅបង្វឹកបង្ហាត់ឆ្នាំ២០២៦។ ការប្រឡងនេះត្រូវបានរៀបចំឡើងក្នុងបំណងជម្រុញចលនានៃការច្នៃប្រឌិត អភិវឌ្ឍបច្ចេកទេស និងបញ្ចេញសក្តានុពល និងគំនិតច្នៃប្រឌិតរបស់កម្មាភិបាលនិងយុទ្ធជន។

* នៅថ្ងៃទី ២១ ខែមករា កងពលតូចលេខ១៦២ នៃកងទ័ពជើងទឹកតំបន់លេខ៤ បានរៀបចំពិធីបើកការប្រឡងកម្មាភិបាលដែលបង្រៀននយោបាយឆ្នាំ២០២៦។ ក្នុងរយៈពេលពីរថ្ងៃនៃការប្រឡង កម្មាភិបាលបង្រៀននយោបាយជាង ២០ នាក់នៃកងពលតូចបានចូលរួមក្នុងផ្នែកបីគឺ៖ ការប្រឡងចំណេះដឹង; ការរៀបចំកម្មវិធីបង្រៀនលើក្រដាស និងបទបង្ហាញ PowerPoint និងការអនុវត្តការបង្រៀនរួមផ្សំជាមួយនឹងការដោះស្រាយករណីគរុកោសល្យក្នុងរយៈពេល ២៥-៣០ នាទី។

* យុវជននៃកងនាវាលេខ១១ កងទ័ពជើងទឹក តំបន់លេខ១ បានរៀបចំសកម្មភាព និងចលនាជាច្រើនដែលភ្ជាប់យ៉ាងជិតស្និទ្ធជាមួយភារកិច្ចនយោបាយសំខាន់ៗ។ ក្នុងនោះ តួនាទីជាអ្នកត្រួសត្រាយរបស់យុវជននៃកងនាវាលេខ ១១ ត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងការបង្វឹកបង្ហាត់ ការត្រៀមខ្លួនប្រយុទ្ធជាស្រេចការពារមហាសន្និបាតរបស់បក្ស ការល្បាត ការត្រួតពិនិត្យ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) និងការកសាងអង្គភាពដ៏រឹងមាំ។ ទន្ទឹមនឹងនោះ ការអប់រំនយោបាយ និងសតិអារម្មណ៍ត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈសកម្មភាពនយោបាយ សិក្ខាសាលា ការឃោសនា និងការអប់រំអំពីប្រពៃណីដ៏រុងរឿងរបស់បក្សកុម្មុយនិស្តវៀតណាម...៕

បកប្រែដោយ Thuy Anh