លិខិត និងសារអបអរសាទរ គឺជាការទទួលស្គាល់និងគោរពចំពោះសមិទ្ធផលប្រវត្តិសាស្ត្ររបស់វៀតណាមក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ហើយក៏បង្ហាញពីទំនុកចិត្តលើការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់មហាសន្និបាត ដែលនឹងនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍដ៏រុងរឿង និងសុភមង្គល។

leftcenterrightdel
មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ទទួលបានមនោសញ្ចេតនាកក់ក្តៅ និងការលើកទឹកចិត្តយ៉ាងខ្លាំងពីគណបក្សនយោបាយ ដៃគូ ជនជាតិវៀតណាមនៅក្រៅប្រទេស និងមិត្តភក្តិអន្តរជាតិ។

១. សារអបអរសាទរពីបក្សកុម្មុយនិស្តឥណ្ឌាមានខ្លឹមសារដូចខាងក្រោម៖

បក្សកុម្មុយនិស្តឥណ្ឌាតែងតែតាមដាន និងកោតសរសើរចំពោះសមិទ្ធផលដ៏ទូលំទូលាយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ សមិទ្ធផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនវៀតណាម និងពង្រឹងមាគ៌ានៃការអភិវឌ្ឍតាមតម្រង់ទិសសង្គមនិយម។

២. សារអបអរសាទរពីបក្សកុម្មុយនិស្តអាល្លឺម៉ង់មានខ្លឹមសារថា៖

បក្សកុម្មុយនិស្តអាល្លឺម៉ង់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបក្សកុម្មុយនិស្តវៀតណាមក្នុងការជំនះបញ្ហាប្រឈម បង្ហាញពីតួនាទីដឹកនាំ ពង្រឹង និងអភិវឌ្ឍបក្សដើម្បីបន្តកសាងសង្គមនិយម។ បក្សកុម្មុយនិស្តអាល្លឺម៉ង់ ជឿជាក់ថា វៀតណាមនឹងសម្រេចបានគោលដៅរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ដោយក្លាយជាប្រទេសឧស្សាហកម្មទំនើប និងមានចំណូលមធ្យមខ្ពស់ នៅខួបលើកទី ១០០ នៃការបង្កើតបក្ស ដែលបង្កើតមូលដ្ឋានគ្រឹះដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍តាមការតម្រង់ទិសសង្គមនិយម។

៣. សារអបអរសាទរពីបក្សកុម្មុយនិស្តសាធារណរដ្ឋឆែក - ម៉ូរ៉ាវីយ៉ា បានបញ្ជាក់ថា៖

បក្សកុម្មុយនិស្តសាធារណរដ្ឋឆែក - ម៉ូរ៉ាវីយ៉ាវាយតម្លៃខ្ពស់ចំពោះរបាយការណ៍នយោបាយនៃមហាសន្និបាត លើកទី១៣ ដែលជាមូលដ្ឋានសំខាន់សម្រាប់តម្រង់ទិសភារកិច្ចយុទ្ធសាស្ត្រនានា ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម លើមាគ៌ានៃការកសាងសង្គមនិយម ឆ្ពោះទៅរកព្រឹត្តិការណ៍សំខាន់ៗនៃឆ្នាំ២០៣០ និងឆ្នាំ២០៤៥។ ថ្នាក់ដឹកនាំនៃបក្សកុម្មុយនិស្តសាធារណរដ្ឋឆែក - ម៉ូរ៉ាវីយ៉ា យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាប្រពៃណីជាមួយបក្សកុម្មុយនិស្តវៀតណាម គាំទ្រការដំឡើងទំនាក់ទំនងឆែក-វៀតណាម ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ និងទទួលស្គាល់តួនាទីវិជ្ជមានរបស់សហគមន៍ជនជាតិវៀតណាមជាង ១០០០០០ នាក់នៅសាធារណរដ្ឋឆែក។

៤. សារអបអរសាទរពីបក្សកុម្មុយនិស្តប្រេស៊ីល បានបញ្ជាក់ថា៖

ពាក្យស្លោករបស់មហាសន្និបាតបានឆ្លុះបញ្ចាំងពីមាគ៌ានយោបាយត្រឹមត្រូវ ដោយរួមបញ្ចូលគ្នានូវការប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សង្គមនិយម ជាមួយនឹងសមត្ថភាពក្នុងការច្នៃប្រឌិត និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសម័យកាល។ ប្រធានបទរបស់មហាសន្និបាតបានឆ្លុះបញ្ចាំងពីការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវនៃមាគ៌ាដែលវៀតណាមកំពុងដើរតាម។ ដំណើរការផ្លាស់ប្តូរថ្មីបានអនុញ្ញាតឱ្យប្រទេសអាចរួមបញ្ចូលគ្នាយ៉ាងសុខដុមរមនានូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សជាមួយនឹងយុត្តិធម៌សង្គម ការកាត់បន្ថយភាពក្រីក្រ និងការកែលម្អជាបន្តបន្ទាប់នៃជីវភាពរស់នៅរបស់ប្រជាជន។

៥. សារអបអរសាទរពីបក្សកុម្មុយនិស្តឈីលីបានបញ្ជាក់ថា៖

បទពិសោធន៍ប្រវត្តិសាស្ត្រ ការតស៊ូដើម្បីឯករាជ្យ និងការកសាងសង្គមនិយមរបស់ប្រជាជនវៀតណាម គឺជាប្រភពបំផុសគំនិតសម្រាប់កងកម្លាំងប្រជាជនបដិវត្តន៍នៃទ្វីបអាមេរិក។ ទំនាក់ទំនងប្រវត្តិសាស្ត្រជិតស្និទ្ធរវាងបក្សទាំងពីរមានសារៈសំខាន់ខាងនយោបាយ និងយុទ្ធសាស្ត្រដ៏សំខាន់។

៦. សារអបអរសាទរពីបក្សកុម្មុយនិស្តអាហ្សង់ទីនបានបញ្ជាក់ថា៖

បក្សកុម្មុយនិស្តអាហ្សង់ទីនជឿជាក់ថា នៅក្នុងបរិបទបរិយាកាសអន្តរជាតិដ៏ច្របូកច្របល់ជាមួយនឹងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនោះ បក្សកុម្មុយនិស្តវៀតណាមនឹងបន្តឆ្ពោះទៅមុខយ៉ាងរឹងមាំក្នុងដំណើរការផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ ដោយតែងតែដាក់ប្រជាជនវៀតណាមជាចម្បង និងការពារឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេស។

៧. សារអបអរសាទរពីបក្សកុម្មុយនិស្តកាណាដា (ម៉ាក្សនិយម) បានបញ្ជាក់ថា៖

មហាសន្និបាត លើកទី ១៤ ជាប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តវៀតណាម បានត្រួសត្រាយផ្លូវសម្រាប់ជ័យជម្នះថ្មីៗក្នុងការកសាងសង្គមនិយមរបស់វៀតណាមនៅក្នុងយុគសម័យថ្មី។ នេះជាឱកាសមួយដើម្បីរំលឹកដល់លោកប្រធានហូជីមិញ ដែលជាស្ថាបនិកនៃបក្សកុម្មុយនិស្តវៀតណាម ជាមេដឹកនាំដ៏ឆ្នើមរបស់វៀតណាម និងវីរជនដែលបានពលីជីវិតដើម្បីឯករាជ្យភាពរបស់ប្រទេស។

៨. សារអបអរសាទរពីបក្សកុម្មុយនិស្តបង់ក្លាដែសមានខ្លឹមសារថា៖

បក្សកុម្មុយនិស្តបង់ក្លាជឿជាក់ថា មហាសន្និបាតលើកទី១៤ នឹងបន្តពង្រឹងតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសង្គមនិយម និងកំណត់ទិសដៅយុទ្ធសាស្ត្រត្រឹមត្រូវ ដើម្បីកសាងប្រទេសវៀតណាមដ៏រុងរឿង ឯករាជ្យ និងសង្គមនិយម រួមចំណែកជាវិជ្ជមានដល់សន្តិភាព និងវឌ្ឍនភាពនៅទូទាំងពិភពលោក។

៩. សារអបអរសាទរពីបក្សកុម្មុយនិស្តន័រវែសមានខ្លឹមសារថា៖

បក្សកុម្មុយនិស្តន័រវែសកោតសរសើរចំពោះសមិទ្ធផលប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម ក្នុងការតស៊ូដើម្បីរំដោះជាតិ ការអភិវឌ្ឍសង្គមនិយម និងសាមគ្គីភាពអន្តរជាតិ។ សមិទ្ធផលទាំងនេះគឺជាប្រភពបំផុសគំនិតសម្រាប់បក្ខជនបក្សកុម្មុយនិស្ត និងកម្លាំងជឿនលឿនទូទាំងពិភពលោក ហើយយើងជឿជាក់ថា ការសម្រេចចិត្តរបស់មហាសន្និបាត លើកទី១៤ នឹងលើកកំពស់កម្លាំងរបស់បក្សឱ្យបំពេញបេសកកម្មប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការបម្រើប្រជាជន និងកសាងសង្គមនិយម។

១០. សារអបអរសាទរពីគណបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP) មានខ្លឹមសារថា៖

ដោយផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយសម្រាប់សន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោករវាងជប៉ុន និងវៀតណាមនោះ ការដែលគណបក្សប្រជាធិបតេយ្យសេរីជប៉ុន និងបក្សកុម្មុយនិស្តវៀតណាមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធមានអត្ថន័យសំខាន់ណាស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជាសន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន៕

បកប្រែដោយ Duy Hoan