មហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម (CPV) ជាពេលដែលវៀតណាមបង្ហាញសេចក្តីប្រាថ្នាអភិវឌ្ឍ និងតួនាទីកាន់តែសំខាន់របស់ខ្លួននៅលើឆាកអន្តរជាតិ
កប.អនឡាញ - យោងតាមលោកស្រី Obuchi Yuko ប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម ឲ្យដឹងថា បក្សកុម្មុយនិស្តវៀតណាមបានបើកយុគសម័យអភិវឌ្ឍថ្មី ដោយបញ្ជាក់ពីតួនាទីកាន់តែសំខាន់របស់វៀតណាមនៅលើឆាកអន្តរជាតិ។
    |
 |
|
លោកស្រី Obuchi Yuko ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-វៀតណាម |
យោងតាមលោកស្រី Obuchi Yuko ឲ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃគោលនយោបាយផ្លាស់ប្តូរថ្មី បក្សកុម្មុយនិស្តវៀតណាមតែងតែដើរតួនាទីនាំមុខគេក្នុងដំណើរការអភិវឌ្ឍន៍របស់វៀតណាម។ លោកស្រី Obuchi Yuk បានវាយតំលៃយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងកែទម្រង់ដែលវៀតណាមកំពុងជម្រុញ។ លោកស្រីសន្និដ្ឋានថា ក្នុងការឈានចូលដល់ «យុគសម័យថ្មី» បក្សកុម្មុយនិស្តវៀតណាមនឹងបន្តរក្សាតួនាទីរបស់ខ្លួនក្នុងការដឹកនាំវៀតណាមឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត ខណៈពេលដែលក៏រួមចំណែកវិជ្ជមានដល់សន្តិភាព និងស្ថិរភាពនៅក្នុងសហគមន៍អន្តរជាតិផងដែរ។
ទាក់ទងនឹងទំនាក់ទំនងការបរទេស លោកស្រីប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម បានវាយតម្លៃថា មហាសន្និបាតលើកទី១៤ ក៏ជាឱកាសដ៏សំខាន់មួយសម្រាប់វៀតណាម ដើម្បីបង្ហាញយ៉ាងច្បាស់ដល់ពិភពលោកអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរីកចម្រើនកាន់តែខ្លាំងឡើងនៅពេលខាងមុខ ដោយបង្ហាញពីសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការអភិវឌ្ឍ និងតួនាទីកាន់តែសំខាន់នៅលើឆាកអន្តរជាតិ។
លោកស្រី Obuchi Yuko ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការសន្ទនា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP) ដោយចាត់ទុកថានេះជាកត្តាសំខាន់មិនត្រឹមតែសម្រាប់ទំនាក់ទំនងទ្វេភាគីវៀតណាម-ជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក ក្នុងបរិបទនៃស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញដែរ៕
បកប្រែដោយ Duy Hoan