leftcenterrightdel
លោក Hoang Dao Cuong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានអបអរសាទរដល់អត្តពលិកវៀតណាមដែលបានឈ្នះមេដាយមាស ប្រាក់ និងមេដាយសំរិទ្ធក្នុងវិញ្ញាសាហែលទឹក ៤០០ម៉ែត្រ

នៅថ្ងៃទី ២១ ខែមករា នៅប្រទេសថៃ ក្រុមហែលទឹកប៉ារ៉ាឡាំពិកវៀតណាមបានឈ្នះមេដាយមាសចំនួន ៧។

ក្នុងការលើកទម្ងន់ អត្តពលិក Le Van Cong បានឈ្នះមេដាយមាសក្នុងប្រភេទទម្ងន់ ៤៩ គីឡូក្រាមបុរស ដោយបានលើកដុំដែកទម្ងន់១៧៨ គីឡូក្រាម ច្រើនជាងគូប្រជែងឥណ្ឌូនេស៊ីរបស់គាត់ ១ គីឡូក្រាម ដែលបានជាប់ចំណាត់ថ្នាក់លេខ២។

គិតត្រឹមម៉ោង ៨យប់ ថ្ងៃទី២១ ខែមករា ក្រុមប៉ារ៉ាឡាំពិកវៀតណាមទទួលបានមេដាយមាស ៨ មេដាយប្រាក់ ៥ និងមេដាយសំរិទ្ធ ៦ ដោយឈរនៅលំដាប់ទីបីក្នុងតារាងមេដាយរួម។ ប្រទេសថៃនាំមុខគេជាមួយនឹងមេដាយមាស ១៩ មេដាយប្រាក់ ១៧ និងមេដាយសំរិទ្ធ ១៨។ ឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងមេដាយមាស ១៤ មេដាយប្រាក់ ១២ និងមេដាយសំរិទ្ធ ៧។

បកប្រែដោយ Thanh Cong