ឯកអគ្គរដ្ឋទូតចិន He Wei៖ មហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងបង្កើត «របកគំហើញធំៗ» ចំនួនបី
កប.អនឡាញ - ជារួមអាចសង្ខេបជា «របកគំហើញធំៗ» ចំនួនបី
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយវៀតណាម ក្នុងឱកាសមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ លោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសវៀតណាម បានសម្តែងទំនុកចិត្តថា ភាពជោគជ័យនៃមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងបើកយុគសម័យនៃការអភិវឌ្ឍថ្មី ដោយបង្កើតសន្ទុះដ៏រឹងមាំសម្រាប់បុព្វហេតុនៃការកសាង និងអភិវឌ្ឍប្រទេសវៀតណាមក្នុងរយៈពេលខាងមុខ។
    |
 |
|
លោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសវៀតណាម ។ រូបថត៖ វៀត ឌឹក/TTXVN |
លោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសវៀតណាម ជឿជាក់ថា រយៈពេលប្រាំឆ្នាំខាងមុខ នឹងជារយៈពេលនៃការអភិវឌ្ឍដ៏ទូលំទូលាយ អំពីសក្តានុពលជាតិ និងតួនាទីអន្តរជាតិរបស់វៀតណាម។
ជារួមអាចសង្ខេបជា «របកគំហើញធំៗ» ចំនួន៣។ ទីមួយ របកគំហើះអំពីសមត្ថភាពអភិបាលរកិច្ចជាតិ។ ក្នុងរយៈពេលខាងមុខ ប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងបន្តច្នៃប្រឌិតការគិតរបស់ខ្លួន កសាង និងកែលម្អប្រព័ន្ធច្បាប់យ៉ាងទូលំទូលាយក្នុងគ្រប់វិស័យ។ លើកកម្ពស់គំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតប្រកបដោយប្រសិទ្ធភាព។ លុបបំបាត់របាំងខាងច្បាប់ កៀរគរធនធានសង្គមប្រកបដោយប្រសិទ្ធភាព និងធ្វើទំនើបកម្មប្រព័ន្ធអភិបាលរកិច្ចជាតិបន្តិចម្តងៗ។
ទីពីរ ជារបកគំហើញអំពីសក្តានុពលរួមរបស់ប្រទេស។ ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម វៀតណាមនឹងបន្តលើកកម្ពស់តួនាទីនាំមុខគេនៃសេដ្ឋកិច្ចរដ្ឋ និងតួនាទីជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចឯកជន។ យកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលជាកត្តាជំរុញសំខាន់ៗ។ លើកកម្ពស់ការផ្លាស់ប្តូរគំរូកំណើនដោយឆ្ពោះទៅរកការកែលម្អគុណភាព និងប្រសិទ្ធភាព ដោយហេតុនេះបង្កើតវឌ្ឍនភាពថ្មីៗ និងមានលក្ខណៈជារបកគំហើញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ទីបី ជារបកគំហើញអំពីឥទ្ធិពល និងតួនាទីអន្តរជាតិ។ វៀតណាមត្រូវបានគេរំពឹងថានឹងបន្តអនុវត្តគោលនយោបាយការបរទេសមួយប្រកបដោយឯករាជ្យ ស្វ័យភាព។ អនុវត្តព្រមៗគ្នាទាំងការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជន។ ចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាសកល និងរួមចំណែកដល់ការកែលម្អយន្តការគ្រប់គ្រងសកល ដោយហេតុនេះបញ្ជាក់បន្ថែមទៀតអំពីរូបភាពរបស់វៀតណាមជាសមាជិកសកម្ម ដៃគូដែលជឿទុកចិត្ត និងជាប្រទេសដែលមានទំនួលខុសត្រូវនៅក្នុងសហគមន៍អន្តរជាតិ៕
បកប្រែដោយ Duy Hoan