អ្នកនយោបាយជប៉ុនបញ្ជាក់ពីសារៈសំខាន់របស់បក្សកុម្មុយនិស្តវៀតណាម
កប.អនឡាញ - លោក Yamaguchi Tsuyoshi សមាជិកសភាជាន់ទាប បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងការអភិវឌ្ឍប្រទេស និងការជំរុញសន្តិភាព វិបុលភាពក្នុងតំបន់ និងនៅលើពិភពលោក។
បក្សកុម្មុយនិស្តវៀតណាមដើរតួនាទីសំខាន់ មិនត្រឹមតែក្នុងការអភិវឌ្ឍរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងក្នុងការជំរុញសន្តិភាព និងវិបុលភាពរបស់សហគមន៍អន្តរជាតិទៀតផង។ នេះគឺជាការវាយតម្លៃរបស់លោក Yamaguchi Tsuyoshi សមាជិកសភាជាន់ទាប ប្រធានគណៈកម្មការអន្តរជាតិនៃគណបក្សសេរីប្រជាធិបតេយ្យជប៉ុន (LDP) ដែលកំពុងកាន់អំណាច។
    |
 |
|
លោក Yamaguchi Tsuyoshi សមាជិកសភាជាន់ទាប ប្រធានគណៈកម្មការអន្តរជាតិរបស់ LDP (រូបថត៖ vov.vn) |
នៅក្នុងបរិបទស្ថានភាពអន្តរជាតិមានការប្រែប្រួលជាច្រើននាពេលបច្ចុប្បន្ននេះ លោក Yamaguchi Tsuyoshi សមាជិកសភាជាន់ទាប បានអះអាងថា មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសក្នុងយុគសម័យថ្មី។
លោក Yamaguchi Tsuyoshi បានមានប្រសាសន៍ថា “បក្សកុម្មុយនិស្តវៀតណាមមានតួនាទីដ៏សំខាន់មួយក្នុងការបើកយុគសម័យថ្មីមួយ ជាពិសេសក្នុងវិស័យអប់រំ សំណង់ និងការបណ្តុះបណ្តាលធនធានមនុស្ស។ នៅក្នុងបរិបទបច្ចុប្បន្ន ការលើកកម្ពស់ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) និងបញ្ញាសិប្បនិម្មិត (AI)... គឺមានសារៈសំខាន់ណាស់។ ជាពិសេសគឺការអភិវឌ្ឍសេដ្ឋកិច្ច។ នៅក្នុងវិស័យនេះ ជប៉ុន និងវៀតណាមអាចសហប្រតិបត្តិការគ្នាប្រកបដោយប្រសិទ្ធភាព។ គណបក្សសេរីប្រជាធិបតេយ្យជប៉ុន និងបក្សកុម្មុយនិស្តវៀតណាមមានទំនាក់ទំនងជិតស្និទ្ធជាពិសេស។ ចាំបាច់ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរួមនេះ”។
លោក Yamaguchi Tsuyoshi ក៏បានសម្តែងនូវគោលបំណងចង់បង្កើតទស្សនៈរួមជាច្រើនជាមួយថ្នាក់ដឹកនាំថ្មីនៃបក្សកុម្មុយនិស្តវៀតណាម ដើម្បីរួមគ្នាកសាងសន្តិភាព និងវិបុលភាពសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក៕
បកប្រែដោយ Huyen Trang