នៅក្នុងបរិបទនៃពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស មហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានផ្ញើសារមួយអំពីស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងគោលនយោបាយការបរទេសដែលមានតុល្យភាព។ នេះគឺជាការវាយតម្លៃរបស់លោក Claude Blanchemaison អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម (១៩៨៩-១៩៩៣)។

leftcenterrightdel
លោក Claude Blanchemaison អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម (១៩៨៩-១៩៩៣) (រូបថត៖ VNA)

យោងតាមលោក Claude Blanchemaison មហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម កំពុងត្រូវបានធ្វើឡើងក្នុងបរិបទតំបន់និងពិភពលោកដ៏ច្របូកច្របល់នោះ​ ដែល​ក្នុង​នោះ​​ពិភពលោកកំពុងបង្ហាញយ៉ាង​ច្បាស់ពីលក្ខណៈពហុប៉ូលកាន់តែខ្លាំងឡើង ហើយមហាអំណាចកំពុងមានទំនោរអះអាងតួនាទីក្នុងតំបន់ឥទ្ធិពលរបស់ខ្លួន។ ដូច្នេះ ព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះរបស់ប្រទេសវៀតណាម ដែលជាប្រទេសមួយដែលបានធ្វើសមាហរណកម្មអន្តរជាតិដោយជោគជ័យ មានកំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍ និងមានគោលនយោបាយការបរទេសទូលំទូលាយ...កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីទូទាំងពិភពលោក។

លោក Blanchemaison ជឿជាក់ថា ប្រទេសវៀតណាមបានក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស ដោយសារបរិយាកាសស្ថិរភាព កម្លាំងពលកម្មមានជំនាញល្អ និងបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីយ៉ាងទូលំទូលាយ។ លោកជឿជាក់ថា សញ្ញាដែលបញ្ជូនពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងមានការចាប់អារម្មណ៍ជាពិសេសចំពោះវិនិយោគិន ជាពិសេសទាក់ទងនឹងស្ថិរភាពគោលនយោបាយ និងការបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងបច្ចេកវិទ្យាទំនើប។

អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសវៀតណាម ក៏បានថ្លែងផងដែរថា ស្មារតីសហគ្រិនភាពរបស់ប្រជាជនវៀតណាម ភាពជោគជ័យផ្នែកសេដ្ឋកិច្ច និងតួនាទីរបស់ប្រទេសនៅក្នុងតំបន់ និងពិភពលោក បានរួមចំណែកធ្វើឱ្យប្រទេសវៀតណាមក្លាយជាតួអង្គសំខាន់មួយនៅលើឆាកអន្តរជាតិ។ កិត្យានុភាព និងតួនាទីនៃការទូតវៀតណាមត្រូវបានបញ្ជាក់កាន់តែខ្លាំងឡើងនៅក្នុងអង្គការអន្តរជាតិធំៗ ជាពិសេសនៅភ្នាក់ងារនានាក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ៕

បកប្រែដោយ Duy Hoan