leftcenterrightdel
លោកស្រីវេជ្ជបណ្ឌិត Julia Roknifard

"វៀតណាមមិនមែនគ្រាន់តែជាមជ្ឈមណ្ឌលផលិតកម្មនោះទេ ប៉ុន្តែវាក៏ជាសសរស្តម្ភការទូតដ៏រឹងមាំសម្រាប់តំបន់ទាំងមូលផងដែរ"។

នេះគឺជាការវាយតម្លៃរបស់លោកស្រីវេជ្ជបណ្ឌិត Julia Roknifard សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Taylor (ម៉ាឡេស៊ី) ក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃមហាសន្និបាត លើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។

យោងតាមលោកស្រីវេជ្ជបណ្ឌិត Julia Roknifard ការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរបស់វៀតណាមទៅក្នុងបណ្តាញផ្គត់ផ្គង់អន្តរជាតិបានបង្កើតគុណសម្បត្តិប្រកួតប្រជែងដ៏លេចធ្លោ។ ជាមួយនឹងថ្លៃដើមផលិតកម្មសមហេតុផល និងសមត្ថភាពផ្គត់ផ្គង់ល្អ វៀតណាមត្រូវបានគេព្យាករណ៍ថានឹងអាចទាញយកផលប្រយោជន៍ពីឱកាសប្រកបដោយប្រសិទ្ធភាពជាងបណ្តាប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍។

អំពីផ្នែកនយោបាយ លោកស្រីវេជ្ជបណ្ឌិត Julia Roknifard ជឿជាក់ថា ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វៀតណាមលើគោលការណ៍មិនជ្រៀតជ្រែក និងការរក្សាជំហរអព្យាក្រឹតក្នុងជម្លោះក្នុងតំបន់ បានធ្វើឱ្យវៀតណាមក្លាយជាដៃគូដែលអាចទុកចិត្តបាន និងជាកម្លាំងសម្រេចចិត្តមួយក្នុងការស្វែងរកការឯកភាពគ្នានៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ជាមួយនឹងការរៀបចំយ៉ាងហ្មត់ចត់ទាំងសក្តានុពលសេដ្ឋកិច្ច និងជំហរការទូត លោកស្រីវេជ្ជបណ្ឌិត Julia Roknifard បញ្ជាក់ថា វៀតណាមកំពុងមាន​ឱកាសដ៏អស្ចារ្យដើម្បីបញ្ជាក់ពីឥទ្ធិពលរបស់ខ្លួន និងដឹកនាំកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មអន្តរជាតិរបស់សហគមន៍អាស៊ានទាំងមូលនៅក្នុងដំណាក់កាលថ្មី៕

បកប្រែដោយ Duy Hoan