នៅក្នុងការវិភាគរបស់ខ្លួនអំពីមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម កាសែត Nikkei Asia ផ្តោតលើរបាយការណ៍ដែលបង្ហាញដោយលោក To Lam អគ្គលេខាបក្សនៅក្នុងពិធិបើក ដែលសង្កត់ធ្ងន់លើគោលដៅនៃការសម្រេចបានកំណើនប្រចាំឆ្នាំយ៉ាងហោចណាស់ ១០% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអំឡុងឆ្នាំ២០២៦-២០៣០។ កាសែតនេះកត់សម្គាល់ថា វៀតណាមបានកត់ត្រាកំណើន GDP ប្រហែល ៨% កាលពីឆ្នាំមុន ហើយកំពុងអនុវត្តកំណែទម្រង់យ៉ាងទូលំទូលាយបំផុតរបស់ខ្លួនក្នុងរយៈពេលបួនទសវត្សរ៍ ដើម្បីពន្លឿនការអនុវត្តគោលនយោបាយ បង្រួមក្បាលម៉ាស៊ីន រៀបចំអង្គភាពរដ្ឋបាលឡើងវិញ។ អត្ថបទនេះក៏បានដកស្រង់សម្តីរបស់លោក To Lam  អគ្គលេខាបក្ស ដែលបញ្ជាក់ថា មាគ៌ាផ្លាស់ប្តូរថ្មីរបស់បក្សកុម្មុយនិស្តវៀតណាមគឺត្រឹមត្រូវទាំងស្រុង ស្របនឹងការស្ថានភាពជាក់ស្តែងរបស់ប្រទេស និងនិន្នាការអភិវឌ្ឍន៍នៃសម័យកាល។

leftcenterrightdel
ប្រតិភូអញ្ជើញចូលរួម​មហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

រួមជាមួយនឹងការផ្សាយព័ត៌មានដ៏លេចធ្លោអំពីមហាសន្និបាត លើកទី១៤ ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ប្រទេសគុយបាបានសង្កត់ធ្ងន់លើតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការដឹកនាំ និងណែនាំប្រជាជនចូលទៅក្នុងយុគសម័យថ្មីមួយ។ ប្រព័ន្ធផ្សព្វផ្សាយគុយបាក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃមហាសន្និបាតនេះក្នុងការកំណត់គោលដៅ និងដឹកនាំការអភិវឌ្ឍប្រទេសក្នុងដំណាក់កាលថ្មី ដើម្បីសន្តិភាព ឯករាជ្យ លទ្ធិប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល។

អត្ថបទមួយនៅក្នុងកាសែត The New York Times បានពិពណ៌នាមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមថាជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលបានកើតឡើងនៅពេលដែលវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានភាពស្វាហាប់បំផុតនៅអាស៊ី។

នៅក្នុងអត្ថបទមួយផ្សេងទៀត Bloomberg បានដកស្រង់សម្តីអ្នកវិភាគថា មហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានសម្គាល់ការធ្វើឱ្យមានលក្ខណៈជាផ្លូវការ និងការពង្រឹងវិធានការដែលបានកំណត់គន្លងអភិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម។ ខណៈដែលវៀតណាមមានគោលបំណងផ្លាស់ប្តូរខ្សែសង្វាក់តម្លៃ និងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ មហាសន្និបាតបានកំណត់គោលដៅលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជនជាកម្លាំងជំរុញកំណើនដ៏សំខាន់បំផុតមួយ។ យោងតាម Bloomberg វៀតណាមនៅតែបន្តដាក់ខ្លួនជាសេដ្ឋកិច្ចបើកចំហសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ ខណៈពេលដែលកំពុងស្វែងរកការកាត់បន្ថយភាពងាយរងគ្រោះចំពោះផលប៉ះពាល់ពីខាងក្រៅតាមរយៈការធ្វើពិពិធកម្ម ការពង្រឹងសមត្ថភាពផ្ទៃក្នុង និងការកែលម្អស្ថាប័ន។

ដោយធ្វើអត្ថាធិប្បាយលើរបៀបវារៈរបស់វៀតណាមសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ Modern Diplomacy បានកត់សម្គាល់ថាសេចក្តីព្រាងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមមានគោលបំណងសម្រេចកំណើនប្រចាំឆ្នាំយ៉ាងហោចណាស់ ១០% ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ - ជាការលោតផ្លោះដ៏សំខាន់ពីគោលដៅមុនៗ។ អត្ថបទមួយដែលបានផ្សាយនៅក្នុង Modern Diplomacy បានវាយតម្លៃថា នៅលើឆាកអន្តរជាតិ ស្ថិរភាពនយោបាយរបស់វៀតណាមនៅតែបន្តផ្តល់ការធានាដល់វិនិយោគិនដែលស្វែងរកស្ថិរភាព។

ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីដូចជា The Straits Times និងទីភ្នាក់ងារសារព័ត៌មាន CNA បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច ១០% របស់ខ្លួនសម្រាប់រយៈពេលដែលនៅសល់នៃទសវត្សរ៍នេះ ទោះបីជាមានការលំបាក និងបញ្ហាប្រឈមក៏ដោយ។

ដោយវិភាគគោលដៅកំណើន GDP របស់វៀតណាមសម្រាប់រយៈពេល ២០២៦-២០៣០ គេហទំព័រ Stratfor ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ដើម្បីសម្រេចគោលដៅនេះ វៀតណាមនឹងលើកកម្ពស់គំរូកំណើនដែលផ្តោតលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ បង្កើនតួនាទីរបស់វិស័យឯកជន និងអភិវឌ្ឍឧស្សាហកម្មទំនើបៗ។ Stratfor ក៏បានព្យាករណ៍ផងដែរថា វៀតណាមនឹងបន្តវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូន ព្រមទាំងកែលម្អសមត្ថភាពអភិបាលកិច្ចតាមរយៈការកែទម្រង់ និងបង្រួមក្បាលម៉ាស៊ីន។

បកប្រែដោយ Duy Hoan