ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសមាគមពាណិជ្ជកម្មវៀតណាម-ជប៉ុន សមាគម និងអង្គការវៀតណាមនៅក្នុងតំបន់ Kansai ដោយទទួលការឧបត្ថម្ភរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Osaka និងអាជ្ញាធរនៃទីក្រុង Izumisano និងទីក្រុង Amagasaki។

អញ្ជើញចូលរួមពិធីបើករួមមានលោក Ngo Trinh Ha អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Osaka លោកស្រី Pham Thi Thu Huyen ប្រធានសមាគមពាណិជ្ជកម្មវៀតណាម-ជប៉ុន និងអាណិកជនវៀតណាម និងមិត្តភក្តិជប៉ុនជាច្រើនកុះករ។

leftcenterrightdel
លោក Ngo Trinh Ha ថ្លែងនៅក្នុងព្រឹត្តិការណ៍ (រូបថត៖ vov)

នៅក្នុងសុន្ទរកថាបើក លោក Ngo Trinh Ha បានសង្កត់ធ្ងន់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណណីវៀតណាមឆ្នាំ២០២៦ ប្រព្រឹត្តទៅភ្លាមៗបន្ទាប់ពីការបញ្ចប់ដោយជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ បើកដំណាក់កាលថ្មីនៃការអភិវឌ្ឍរបស់ប្រទេសជាតិ។ ប្រធានបទ "វៀតណាមភ្លឺស្វាង" គឺជាសារអបអរសាទរដ៏មានអត្ថន័យពីសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុនជូនចំពោះមហាសន្និបាតលើកទី១៤។

លោកបានសម្តែងនូវអារម្មណ៍រំជួលចិត្តចំពោះការអភិវឌ្ឍរបស់សហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន ដែលធ្វើសមាហរណកម្មកាន់តែល្អ ខណៈពេលដែលនៅតែរក្សាភាសាវៀតណាម ទំនៀមទម្លាប់ និងសេចក្តីស្រឡាញ់ចំពោះមាតុភូមិ តាមរយៈនោះក្លាយជាស្ពានដ៏សំខាន់មួយដើម្បីជម្រុញទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងជប៉ុន។

leftcenterrightdel
ពិធីបុណ្យមានសកម្មភាពដ៏មានអត្ថន័យជាច្រើនអំពីពិធីបុណ្យចូលឆ្នាំថ្មីតេតវៀតណាម (រូបថត៖ vov)

ក្នុងព្រឹត្តិការណ៍នេះ តំណាងអាជ្ញាធរទីក្រុង Izumisano បានអបអរសាទរចំពោះការបញ្ចប់ដោយជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយបង្ហាញពីទំនុកចិត្តថា ថ្នាក់ដឹកនាំវៀតណាមនឹងបន្តដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍដ៏រឹងមាំនាពេលអនាគត ព្រមទាំង ទីក្រុងនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាណិកជនវៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការ ហើយសង្ឃឹមថា ប្រជាជនវៀតណាមកាន់តែច្រើនមករស់នៅ និងធ្វើការនៅក្នុងមូលដ្ឋាន។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២៦ គឺជាព្រឹត្តិការណ៍វប្បធម៌សហគមន៍ទ្រង់ទ្រាយធំមួយដែលរៀបចំឡើងដោយសមាគមជនវៀតណាមនៅទីក្រុង Izumisano។ កម្មវិធីនេះរួមមានការសម្តែងសិល្បៈ ការតាំងបង្ហាញម្ហូបអាហារប្រពៃណី និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍របស់អាណិកជនវៀតណាម និងប្រជាជនជាច្រើននៅមូលដ្ឋាន រួមចំណែកដល់ការបង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ហើយពង្រឹងមិត្តភាពរវាងវៀតណាម និងជប៉ុន៕

បកប្រែដោយ Thuy Anh