កាសែត L'Humanité របស់បារាំងបានចុះផ្សាយអត្ថបទមួយដោយសង្កត់ធ្ងន់ថា បន្ទាប់ពីកំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍អស់រយៈពេលជាច្រើនទសវត្សរ៍មកម៉្លេះ មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានដាក់ចេញគោលដៅរក្សាគន្លងអភិវឌ្ឍន៍នេះរហូតដល់ឆ្នាំ២០៣០ ខណៈពេលដែលលើកកម្ពស់នវានុវត្តន៍ក្នុងក្របខ័ណ្ឌនៃសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម។

leftcenterrightdel
ប្រព័ន្ធផ្សព្វផ្សាយបារាំងគូសបញ្ជាក់ពីគោលដៅដ៏មានមហិច្ឆតារបស់វៀតណាម (រូបថតអេក្រង់៖ vov.vn)

អត្ថបទនេះក៏បានដកស្រង់ទស្សនៈវិស័យ និងទិសដៅអភិវឌ្ឍន៍ដែលបានគូសបញ្ជាក់នៅក្នុងឯកសារសម្រាប់មហាសន្និបាតផងដែរ ដោយគូសបញ្ជាក់ពីគោលដៅនៃការសម្រេចបាននូវ “របកគំហើញ” កាន់តែធំនៅក្នុងរយៈពេលខាងមុខ ជាពិសេសអត្រាកំណើនពី ១០% ឡើងទៅ។ ទន្ទឹមនឹងនោះ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសដែលអាចបត់បែនបានរបស់វៀតណាម ដែលបានបង្កើនតួនាទី និងកិត្យានុភាពនៅលើឆាកអន្តរជាតិ និងទទួលស្គាល់ពីភាពខ្ជាប់ខ្ជួនរបស់បក្សកុម្មុយនិស្តវៀតណាម នៅលើមាគ៌ាកសាងសង្គមនិយមឆ្ពោះទៅស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ប្រព័ន្ធផ្សព្វផ្សាយថៃក៏បានតាមដានយ៉ាងដិតដល់ និងជូនដំណឹងយ៉ាងច្រើនអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមផងដែរ។ កាសែត Thaipublica បានចុះផ្សាយអត្ថបទមួយដែលបញ្ជាក់ថា មហាសន្និបាតលើកទី១៤ គឺជា «របត់ជាយុទ្ធសាស្ត្រ» នៅក្នុងដំណើរការធ្វើទំនើបកម្មរបស់ប្រទេស ដែលបង្ហាញពីការផ្លាស់ប្តូរយ៉ាងច្បាស់លាស់របស់ប្រទេសវៀតណាមទៅកាន់គំរូកំណើនថ្មីមួយ ដោយផ្តោតលើការកែលម្អផលិតភាព និងការលើកកម្ពស់ឌីជីថលូបនីយកម្ម៕

បកប្រែដោយ Thanh Cong