លោក To Lam អគ្គលេខាបក្ស អញ្ជើញជួបជាមួយឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងការទូតវៀតណាមនៅបរទេស
នាព្រឹកថ្ងៃទី ២៥ ខែមករា នៅទីក្រុងហាណូយ លោក To Lam អគ្គលេខាបក្ស បានអញ្ជើញជួបជាមួយឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងការទូតវៀតណាមនៅបរទេស ដែលមកចូលរួមមហាសន្និបាតលើកទី១៤ របស់បក្ស។ អញ្ជើញចូលរួមមានលោក Pham Minh Chinh នាយករដ្ឋមន្ត្រី។
នៅក្នុងជំនួបនេះ បណ្តាឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងការទូតវៀតណាមនៅបរទេស បានចែករំលែកសេចក្តីរីករាយរបស់ប្រជាជនវៀតណាមនៅបរទេសចំពោះលទ្ធផលជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្ស ដែលទើបបញ្ចប់នាពេលថ្មីៗនេះ ដោយបង្ហាញពីទំនុកចិត្តលើស្មារតី និងឋានៈថ្មីរបស់វៀតណាមនៅក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។
    |
 |
|
លោក To Lam អគ្គលេខាបក្ស អញ្ជើញថ្លែងមតិ (រូបថត៖ vnanet.vn) |
ដោយស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងការទូតវៀតណាមនៅបរទេសដែលបានមកចូលរួមមហាសន្និបាត លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់លើទិសដៅសំខាន់ៗ ចែងក្នុងសេចក្តីសម្រេចដែលត្រូវបានមហាសន្និបាតលើកទី១៤ អនុម័ត។ លោកអគ្គលេខាបក្សបានបញ្ជាក់ថា សេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចការបរទេសមានសារៈសំខាន់ ដោយទាមទារឱ្យវិស័យការបរទេស អនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការអភិវឌ្ឍរបស់ប្រទេសជាតិនៅក្នុងយុគសម័យថ្មី។
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងការទូតវៀតណាមនៅបរទេស ត្រូវបង្ហាញពីស្មារតីសកម្ម នៅក្នុងបរិបទនៃការប្រែប្រួលដែលមិនអាចទាយទុកជាមុនបានរបស់សកលលោក ជាពិសេសបង្កើនការព្យាករណ៍ និងកំណត់ប្រភពធនធានការទូត ដើម្បីធានាបាននូវស្វ័យភាពជាយុទ្ធសាស្ត្រ ខ្លួនទីពឹងខ្លួន ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ ក៏ដូចជាការចូលរួមដោយមានការទទួលខុសត្រូវក្នុងបញ្ហាអន្តរជាតិ និងសកលលោក។
ក្នុងឱកាសនេះ លោក To Lam អគ្គលេខាបក្ស ក៏បានស្នើឱ្យឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងការទូតវៀតណាមនៅបរទេស បំពេញល្អការងារឧបត្ថម្ភសហគមន៍ជនវៀតណាមនៅក្នុងប្រទេសរៀងៗខ្លួន បន្តសាមគ្គីភាព និងផ្តោតលើការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋ និងធុរកិច្ចវៀតណាម ដោយទាញយកអត្ថប្រយោជន៍ និងអភិវឌ្ឍធនធានរបស់សហគមន៍ ជាពិសេសអ្នកបញ្ញវន្ត អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ៕
តាម vovworld.vn