លោក Tran Thanh Man ប្រធានរដ្ឋសភា អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីតេតក្រុមគ្រួសាររបស់លោក Nguyen Huu Tho អតីតប្រធានរដ្ឋសភា
នៅព្រឹកថ្ងៃទី ២៥ ខែមករា នៅទីក្រុងហូជីមិញ លោក Tran Thanh Man ប្រធានរដ្ឋសភា បានអញ្ជើញទៅសួរសុខទុក្ខ និងអុជធូបរំលឹកវិញ្ញាណក្ខន្ធលោក Nguyen Huu Tho អតីតប្រធានរដ្ឋសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំមមីអដ្ឋស័ក ២០២៦។
អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រួសាររបស់លោក Nguyen Huu Tho លោក Tran Thanh Man ប្រធានរដ្ឋសភា បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត និងអាជីពរបស់លោក Nguyen Huu Tho។
    |
 |
|
លោក Tran Thanh Man ប្រធានរដ្ឋសភា និងប្រតិភូថតរូបអនុស្សាវរីយ៍ (រូបថត៖ ហា ខាញ់/VOV-ទីក្រុងហូជីមិញ) |
លោក Tran Thanh Man ប្រធានរដ្ឋសភា ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះការរួមចំណែករបស់ក្រុមគ្រួសាររបស់លោក Nguyen Huu Tho អតីតប្រធានរដ្ឋសភា ក្នុងការអនុវត្តគោលការណ៍ណែនាំ គោលនយោបាយ និងយុទ្ធសាស្ត្ររបស់បក្ស និងរដ្ឋក្នុងរយៈពេលបច្ចុប្បន្ន។
នៅថ្ងៃដដែលនោះ លោក Tran Thanh Man ប្រធានរដ្ឋសភា បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋជាច្រើនរូបដែលរស់នៅក្នុងទីក្រុងហូជីមិញ៕
តាម vovworld.vn