សារទូរលេខ និងលិខិតអបអរសាទរជូនចំពោះ លោក To Lam អគ្គលេខាបក្ស នៃគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី១៤
កប.អនឡាញ - ក្នុងឱកាសដែលលោក To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មីជាអគ្គលេខានៃគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម លើកទី១៤ ថ្នាក់ដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិនានា បានផ្ញើសារទូរលេខ និងលិខិតអបអរសាទរជូនចំពោះលោក To Lam អគ្គលេខានៃគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម។
*លោក Kim Jong Un អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានសង្កត់ធ្ងន់ថា ការបន្តកាន់តំណែងរបស់លោក To Lam អគ្គលេខាបក្ស បង្ហាញពីការជឿទុកចិត្តខ្ពស់របស់បក្ខជនទាំងអស់នៃបក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាមចំពោះលោក To Lam ផ្ទាល់ ជាអ្នកដែលតែងតែខិតខំដើម្បីអភិវឌ្ឍបក្សកុម្មុយនិស្ត និងបានខិតខំជាបន្តបន្ទាប់ដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។
    |
 |
|
លោក To Lam អគ្គលេខាបក្ស តាងនាមគណៈកម្មធិការមជ្ឈិមបក្ស នីតិកាលលើកទី១៤ ថ្លែងសុន្ទរកថានៅក្នុងសម័យបិទមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ vnanet.vn) |
លោក Kim Jong Un អគ្គលេខាបក្ស បានសម្តែងទំនុកចិត្តថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី១៤ ក្រោមការដឹកនាំរបស់លោក To Lam អគ្គលេខាបក្ស នឹងអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត នីតិកាលទី១៤ ដោយជោគជ័យ។
ក្នុងឱកាសនេះ លោក Kim Jong Un អគ្គលេខាបក្ស បានជូនពរឲ្យចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ វៀតណាម និងកូរ៉េខាងជើង នឹងបន្តអភិវឌ្ឍជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលវៀតណាម-កូរ៉េខាងជើង កាលពីខែតុលា ឆ្នាំ២០២៥។
*លោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន ប្រធានគណៈកម្មាធិការប្រតិបត្តិនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) បានសង្កត់ធ្ងន់ថា ការដែលលោក To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មីជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានឆ្លុះបញ្ចាំងពីការជឿទុកចិត្តយ៉ាងខ្លាំង និងការគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលគណៈដឹកនាំបក្ស និងប្រជាជនវៀតណាម ជូនចំពោះសមត្ថភាពដឹកនាំ និងប្រាជ្ញានយោបាយរបស់លោក។
លោក Mahmoud Abbas ប្រធានាធិបតីរដ្ឋប៉ាឡេស្ទីន បានអបអរសាទរចំពោះភាពជោគជ័យដ៏ធំធេងនៃមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងបញ្ជាក់ថា ការសម្រេចចិត្ត និងការតម្រង់ទិសនានា ដែលបានអនុម័តដោយមហាសន្និបាត នឹងបន្តជម្រុញវឌ្ឍនភាព ការអភិវឌ្ឍ និងវិបុលភាព ដែលសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រេចបាន។
លោកប្រធានាធិបតីបានសម្តែងមោទនភាពចំពោះទំនាក់មិត្តភាពជាប្រវត្តិសាស្ត្រដែលភ្ជាប់ប្រជាជននិងប្រទេសទាំងពីរ ហើយសង្ឃឹមថា តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយលោក To Lam អគ្គលេខាបក្ស និងថ្នាក់ដឹកនាំថ្មីនៃបក្សកុម្មុយនិស្តវៀតណាម ភាគីទាំងពីរនឹងបន្តខិតខំពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីតម្លៃនៃសន្តិភាព យុត្តិធម៌ និងការអភិវឌ្ឍ។
*នៅក្នុងលិខិតអបអរសាទរ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ និងការរួមចំណែករបស់វៀតណាមចំពោះសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។ ដោយបង្ហាញទំនុកចិត្តថា “ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកអគ្គលេខាបក្ស វៀតណាមនឹងបន្តរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកសាងសហគមន៍អាស៊ាន និងសមាហរណកម្ម ដោយហេតុនេះរួមគ្នាសម្រេចបាននូវសេចក្តីប្រាថ្នារួមដែលមានចែងក្នុង “ចក្ខុវិស័យអាស៊ាន ២០៤៥៖ អនាគតរួមរបស់យើង”។ អគ្គលេខាធិការអាស៊ានបានបញ្ជាក់ថា លេខាធិការដ្ឋានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងជួយវៀតណាម ក៏ដូចជាប្រទេសជាសមាជិកដទៃទៀតក្នុងការលើកកម្ពស់គោលដៅ និងសេចក្តីប្រាថ្នាដែលបានឯកភាពគ្នា។
*លោក Chem Widhya អគ្គលេខាធិការ នៃមហាសន្និបាតអន្តរសភាអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏អស្ចារ្យនៃមហាសន្និបាត លើកទី១៤ រួមទាំងការបញ្ជាក់ជាថ្មីនូវគោលដៅអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ ដោយសង្កត់ធ្ងន់លើអាទិភាពនៃកំណែទម្រង់ច្បាប់និងស្ថាប័ន និងការផ្លាស់ប្តូរថ្មីក្នុងប្រតិបត្តិការសភា ក៏ដូចជាការតំរង់ទិសនៃការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមឆ្ពោះទៅរកនិរន្តរភាព និងជឿជាក់ថាលទ្ធផលទាំងនេះនឹងបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់វៀតណាមដើម្បីបន្តអភិវឌ្ឍបន្ថែមទៀត។
លោក Chem Widhya អគ្គលេខាធិការ បានសម្តែងទំនុកចិត្តថា “ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ លោក To Lam អគ្គលេខាបក្សនោះ វៀតណាមនឹងបន្តពង្រីកសមិទ្ធផលនៃកិច្ចការផ្លាស់ប្តូរថ្មី ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ឆ្នាំ២០៤៥ ខណៈពេលដែលបន្តដើរតួនាទីយ៉ាងសំខាន់ និងសកម្ម ក្នុងការជម្រុញសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
លោកអគ្គលេខាធិការ AIPA បានសម្តែងក្តីសង្ឃឹមថា “លេខាធិការដ្ឋាន AIPA នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់មិត្តភាព សាមគ្គីភាព និងការយល់ដឹងគ្នាទៅវិញទៅមក ក៏ដូចជាដើម្បីសម្រេចនូវសេចក្តីប្រាថ្នាដើម្បីអាស៊ានមួយដែលមានសន្តិភាព វិបុលភាព និងយកប្រជាជនជាស្នូល”៕
បកប្រែដោយ Duy Hoan