ពង្រីកបន្ថែមទៀតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងវេណេស៊ុយអេឡា
កប.អនឡាញ - លោក Le Hoai Trung រដ្ឋមន្ត្រីការបរទេសវៀតណាម បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមមានបំណងពង្រឹង និងធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីកាន់តែស៊ីជម្រៅ និងលើកកម្ពស់ទំនាក់ទំនងវៀតណាម-វេណេស៊ុយអេឡា។
នាថ្ងៃទី ៣០ ខែមករា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម នៅទីក្រុងហាណូយ លោក Le Hoai Trung រដ្ឋមន្ត្រីការបរទេសវៀតណាមបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Yván Gil Pinto រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋបូលីវ៉ារៀ វេណេស៊ុយអេឡា។ ក្នុងជំនួប លោក Yván Gil Pinto រដ្ឋមន្ត្រីការបរទេស បានបញ្ជាក់ថា រដ្ឋាភិបាលវេណេស៊ុយអេឡា និងគណបក្សសង្គមនិយមវេណេស៊ុយអេឡា (PSUV) យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ហើយបានចង់ឲ្យភាគីទាំងពីរពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងក្របខ័ណ្ឌនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវេណេស៊ុយអេឡា និងវៀតណាមក្នុងស្ថានភាពថ្មី។
    |
 |
|
លោក Le Hoai Trung រដ្ឋមន្ត្រីការបរទេសវៀតណាម |
លោក Le Hoai Trung រដ្ឋមន្ត្រីការបរទេស បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមមានបំណងពង្រឹង និងធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីកាន់តែស៊ីជម្រៅ ដោយលើកកម្ពស់ទំនាក់ទំនងវៀតណាម-វេណេស៊ុយអេឡាឱ្យអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។
រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាសម្របសម្រួលក្នុងការចាប់ផ្តើមឡើងវិញ និងរក្សាប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី ជាដំបូងគឺសម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល និងការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀង និងគម្រោងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ក៏ដូចជាគំនិតផ្តួចផ្តើម និងគម្រោងសហប្រតិបត្តិការដែលមានសក្តានុពល ស្របតាមចំណុចខ្លាំង និងតម្រូវការរបស់ភាគីទាំងពីរ ដើម្បីកសាងរបៀបវារៈថ្មីមួយរវាងប្រទេសទាំងពីរ ដោយរួមចំណែកដល់ការលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ៕
បកប្រែដោយ Duy Hoan