យោងតាមលោកសាស្ត្រាចារ្យ Ramoneda មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីការបន្ត និងការអភិវឌ្ឍមាគ៌ាផ្លាស់ថ្មី ដោយដាក់ប្រជាជនជាចំណុចកណ្តាលនៃការសម្រេចចិត្តទាំងអស់ និងកំណត់ប្រជាជនជាមូលដ្ឋានគ្រឹះ។ លោកបានសង្កត់ធ្ងន់ថា ការកំណត់ប្រជាជនជាប្រធានបទ និងជាគោលដៅនៃការអភិវឌ្ឍ នឹងបន្តបង្កើតមូលដ្ឋានគ្រឹះសង្គមរឹងមាំសម្រាប់គោលនយោបាយសេដ្ឋកិច្ច កំណែទម្រង់ស្ថាប័ន និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងដំណាក់កាលខាងមុខ។

leftcenterrightdel
លោកសាស្ត្រាចារ្យ Ezequiel Ramoneda អ្នកសម្របសម្រួលមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍ (CESEA) របស់អាហ្សង់ទីន (រូបថត៖ vnanet.vn)

ស្តីពីចក្ខុវិស័យសម្រាប់ឆ្នាំ ២០២៦ និងដំណាក់កាលប្រាំឆ្នាំខាងមុខ លោកសាស្ត្រាចារ្យ Ramoneda បានសង្កត់ធ្ងន់ថា ដោយមានមូលដ្ឋានគ្រឹះនយោបាយដ៏រឹងមាំ ទិសដៅអភិវឌ្ឍន៍ច្បាស់លាស់ និងគោលនយោបាយការបរទេសដែលមានតុល្យភាព វៀតណាមមានចក្ខុវិស័យជាច្រើនដើម្បីបន្តពង្រឹងតួនាទីរបស់ខ្លួនជាចំណុចភ្លឺស្វាងសម្រាប់ការរីកចម្រើន និងការធ្វើសមាហរណកម្មនៅក្នុងតំបន់ និងលើពិភពលោកក្នុងដំណាក់កាលខាងមុខ៕

បកប្រែដោយ Huyen Trang