នៅឆ្នាំ ២០២៦ គណៈចាត់តាំងមជ្ឈិមបក្ស បានផ្តើមគំនិតរៀបចំពិធីផ្តល់កិត្តិយសដល់សាខាបក្សឆ្នើម ហើយការផ្តើមឡើងនេះទទួលបានការយល់ព្រមពីគណៈលេខាមជ្ឈិមបក្ស។ អាស្រ័យហេតុនោះ លេខាសាខាបក្សឆ្នើមទាំង ៩៦ រូបដែលទទួលបានកិត្តិយសក្នុងពិធីនេះត្រូវបានជ្រើសរើស សម្រិតសម្រាំងពី ២០០,០០០ នាក់ទូទាំងប្រទេសនោះសុទ្ធតែជាបុគ្គលឆ្នើមៗ មានសមត្ថភាពការងារខ្ពស់ មានកិត្យានុភាព សម្រេចបានភារកិច្ចដោយទទួលបានលទ្ធផលដ៏ល្អជាក់ស្តែងក្នុងការកសាងបក្ស ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការលើកស្ទួយជីវភាពប្រជាជននៅក្នុងតំបន់ និងការកសាងផែនសាមគ្គីជាតិ។

leftcenterrightdel
ពិធីផ្តល់កិត្តិយសដល់សាខាបក្សឆ្នើម និងប្រគល់រង្វាន់ញញួរ បណ្ឌៀវមាស លើកទី ១០ ឆ្នាំ២០២៥

លោក To Lam អគ្គលេខាបក្សបានបញ្ជាក់ថា៖ លេខាសាខាបក្សចំនួន ៩៦ រូបដែលត្រូវបានផ្តល់កិត្តិយសនៅក្នុងពិធីនេះ គឺជាគំរូដ៏ល្អ ចាស់ទុំខាងនយោបាយ សីលធម៌ និងរបៀបរស់នៅមានវិធីសាស្រ្តដឹកនាំបែបវិទ្យាសាស្ត្រ និងមានគំនិតច្នៃប្រឌិតខ្ពស់...ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពង្រឹងសាមគ្គីភាព និងភាពស្អិតរមួតនៅក្នុងសាខាបក្ស និងទំនុកចិត្តពីប្រជាជន។

ពិធីផ្តល់កិត្តិយសសនេះមិនត្រឹមតែជាការទទួលស្គាល់ និងវាយតំលៃខ្ពស់យ៉ាងសក្តិសមសម្រាប់ការរួមចំណែកដ៏ស្វិតស្វាញ ស្ងៀមស្ងាត់ ប៉ុន្តែដ៏មានសារៈសំខាន់បំផុតរបស់លេខាខាបក្ស និងជួរលេខាសាខាបក្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសារដ៏រឹងមាំមួយអំពីការផ្តោតលើការកសាងបក្សពីឫសគល់ ការបង្កើតមោទនភាព ការទទួលខុសត្រូវ និងការលើកទឹកចិត្តដល់កម្មាភិបាល និងសមាជិកបក្សទាំងអស់ខិតខំសម្រេចបានភារកិច្ច ដោយរួមចំណែកដល់ការលើកស្ទួយសមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់អង្គការបក្សនៅក្នុងសម័យកាលថ្មី។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សជូនពរអ្នកនិពន្ធទទួលបានពានរង្វាន់ញញួរ និងកណ្ឌៀវមាសថ្នាក់ A មកពីកាសែតកងទ័ពប្រជាជន 

លោកអគ្គលេខាបក្ស បានមានប្រសាសន៍ថា ភារកិច្ចកសាងបក្ស ការងារព័ត៌មាន និងឃោសនាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការឯកភាពក្នុងសង្គម ជួយលើកកម្ពស់យ៉ាងខ្លាំងនូវតម្លៃវប្បធម៌ និងកម្លាំងរបស់ប្រជាជនវៀតណាម ជួយជំរុញសេចក្តីប្រាថ្នាអំពីប្រទេសជាតិមួយដ៏រុងរឿង អរិយធម៌ និងសុភមង្គល និងបង្កើនទំនុកចិត្តរបស់កម្មាភិបាល សមាជិកបក្ស និងប្រជាជនក្នុងការដឹកនាំរបស់បក្ស។ ពានរង្វាន់ញញួរ និងកណ្ឌៀវមាស ដែលប្រារព្ធឡើងជាបន្តបន្ទាប់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ គឺជាសកម្មភាពដ៏មានអត្ថន័យមួយដែលរួមចំណែកដល់ការបញ្ជាក់ពីកិត្យានុភាព និងតួនាទីរបស់សារព័ត៌មានក្នុងការកសាងបក្ស និងប្រព័ន្ធនយោបាយ ដោយផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវការអនុវត្តល្អៗ គំនិតច្នៃប្រឌិត និងគំរូជឿនលឿនក្នុងការអនុវត្តសេចក្តីសម្រេចរបស់បក្សយ៉ាងឆាប់រហ័ស។

ស្នាដៃដែលចូលរួមការប្រឡង និងឈ្នះពានរង្វាន់ញញួរ កណ្ឌៀវមាសឆ្នាំនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ និងរហ័សអំពីព្រឹត្តិការណ៍ និងសកម្មភាពនយោបាយ ភារកិច្ចសំខាន់ៗរបស់បក្ស និងឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីបញ្ហាបច្ចុប្បន្នក្នុងការកសាង និងកែតម្រូវ...

leftcenterrightdel
អ្នកនិពន្ធទទួលបានពានរង្វាន់ញញួរ និងកណ្ឌៀវមាស នៃកាសែតកងទ័ពប្រជាជន ថតរូបអនុស្សវរីយ៍ ជាមួយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស

ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកអគ្គលេខាបក្សបានទទួលស្គាល់ និងកោតសរសើរយ៉ាងខ្លាំងចំពោះលេខាសាខាបក្សឆ្នើមចំនួន ៩៦ រូប ដែលត្រូវបានផ្តល់កិត្តិយស និងអ្នកនិពន្ធបានទទួលញញួរ និងកណ្ឌៀវមាសលើកទី ១០ ក៏ដូចជាសមូហភាព និងបុគ្គលដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យនៃពានរង្វាន់សារព័ត៌មានកសាងបក្សឆ្នាំនេះ លោកអគ្គលេខាបក្សបានស្នើថា ចាប់ពីឆ្នាំ ២០២៦ តទៅ ពិធីផ្តល់កិត្តិយសដល់លេខាសាខាបក្សឆ្នើមត្រូវតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ចំពោះភ្នាក់ងារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ អ្នកនិពន្ធអាជីព និងមិនមែនអាជីព គួរតែផ្តោតលើភារកិច្ចសំខាន់ៗនៃអាណត្តិនៃមហាសន្និបាតបក្សលើកទី ១៤។ ការងារព័ត៌មាន និងឃោសនាត្រូវតែជា "ការអំពាវនាវ " ដែលជា "ស្គរប្រយុទ្ធ" ជួយបំផុសគំនិត ដែលលើកទឹកចិត្តដល់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ឱ្យបង្កើនស្មារតីនៃ "ខ្លួនទីពឹងខ្លួន ទំនុកចិត្តលើខ្លួនឯង និងមោទនភាពជាតិ" និងអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតបក្សលើកទី ១៤ ដោយជោគជ័យ៕

បកប្រែដោយ Minh Trung