បង្កើនកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងរូបិយវត្ថុរវាងវៀតណាម និងកាហ្សាក់ស្ថាន
កប.អនឡាញ - ក្នុងអំឡុងពេលទស្សនកិច្ចការងារនៅកាហ្សាក់ស្ថាន លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រី បានជួបជាមួយទេសាភិបាល ធនាគារកណ្តាលកាហ្សាក់ស្ថាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងធនាគារ និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្មី (MOU)។
ក្នុងដំណើរទស្សនកិច្ចការងារនៅកាហ្សាក់ស្ថាន នាថ្ងៃទី៣ ខែកុម្ភៈ លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូវៀតណាម បានជួបពិភាក្សាការងារជាមួយ លោក Timur Suleimenov ទេសាភិបាលធនាគារកណ្តាលកាហ្សាក់ស្ថាន។
    |
 |
|
លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រី និងលោក Timur Suleimenov ទេសាភិបាលធនាគារកណ្តាលកាហ្សាក់ស្ថាន (រូបថត៖ VGP) |
នៅក្នុងជំនួប លោក Timur Suleimenov បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនលើគ្រប់វិស័យ ជាពិសេសចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ លោកក៏បានកត់សម្គាល់ផងដែរថា វៀតណាមមានឱកាសអំណោយផលក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដោយសារតែសេដ្ឋកិច្ចវៀតណាមកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា និងមានទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាច្រើន។
ជាមួយគ្នានេះ លោក Nguyen Hoa Binh បានណែនាំធនាគាររដ្ឋវៀតណាមឲ្យសម្របសម្រួលជាមួយធនាគារកណ្តាលកាហ្សាក់ស្ថានដើម្បីជំរុញការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្មី (MOU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរ ដោយពង្រីកកិច្ចសហប្រតិបត្តិការទៅលើបញ្ហាថ្មីៗ ដែលពីមុនមិនធ្លាប់មាននៅក្នុងក្របខ័ណ្ឌនៃអនុស្សរណៈយោគយល់គ្នាចាស់ ដែលបានចុះហត្ថលេខារវាងធនាគារទាំងពីរក្នុងឆ្នាំ ២០១២ ដូចជា ហិរញ្ញវត្ថុបច្ចេកវិទ្យា និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាដើម។
ក្នុងឱកាសនេះផងដែរ លោកឧបនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំកាហ្សាក់ស្ថាន។
បកប្រែដោយ Duy Hoan