វិទ្យាស្ថានការពារដែនអាកាស - ទ័ពជើងអាកាសបិទវគ្គបំប៉នជំនាញសម្រាប់កម្មាភិបាលនៃកងទ័ពប្រជាជនឡាវ
កប.អនឡាញ - នៅព្រឹកថ្ងៃទី ២២ ខែមករា វិទ្យាស្ថានការពារដែនអាកាស - ទ័ពជើងអាកាស បានរៀបចំពិធីបិទវគ្គបំប៉នជំនាញស្ដីពីការបញ្ជាការសេនាធិការមីស៊ីល C125M រ៉ាដា កាំភ្លើងធំការពារអាកាសកម្រិតកងវរសេនាធំ និងកងពលធំ និងបញ្ជាការសេនាធិការមីស៊ីល A87 សម្រាប់កម្មាភិបាលនៃកងទ័ពប្រជាជនឡាវ។ លោកវរសេនីយ៍ឯក Le Cong Thanh នាយករងវិទ្យាស្ថាន បានធ្វើជាអធិបតីក្នុងពិធីបិទ។
បន្ទាប់ពី ៦ ខែ វគ្គបំប៉នជំនាញសម្រេចបាននូវគោលដៅ និងតម្រូវការដែលបានកំណត់។ សិក្ខាកាមសម្រេចនិទ្ទេសគ្រាន់បើ និងពូកែ ១០០%។
    |
 |
|
លោកវរសេនីយ៍ឯក Le Cong Thanh ប្រគល់វិញ្ញាបនបត្របញ្ចប់កាសិក្សាដល់នាយទាហាននៃកងទ័ពប្រជាជនឡាវ |
ទន្ទឹមនឹងនោះ សិក្ខាកាមបានបង្កើតទំនាក់ទំនងល្អជាមួយនាយទាហាន គ្រូបង្រៀន សិក្ខាកាម យុទ្ធជននៃវិទ្យាស្ថាន និងប្រជាជនវៀតណាមនៅក្នុងមូលដ្ឋាន ដោយបន្សល់ទុកចំណាប់អារម្មណ៍ល្អ ពូនជ្រំប្រពៃណីមិត្តភាព សាមគ្គីភាព និងភាពជិតស្និទ្ធរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Le Cong Thanh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិក្ខាកាម ព្រមទាំងសម្តែងក្តីសង្ឃឹមថា សិក្ខាកាមនឹងបន្តសិក្សា និងស្រាវជ្រាវដើម្បីលើកកម្ពស់ចំណេះដឹង និងអនុវត្តចំណេះដឹងដែលទទួលបានក្នុងវគ្គបំប៉នប្រកបដោយប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច ដែលរួមចំណែកដល់ការកសាងកងទ័ពប្រជាជនឡាវឲ្យកាន់តែរឹងមាំ៕
បកប្រែដោយ Thanh Cong