ក្នុងកិច្ចពិភាក្សា ក្នុងស្មារតីសមភាព មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ភាគីទាំងពីរនឹងបន្តរក្សាយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ជាពិសេស៖ យន្តការពិភាក្សាជាប្រចាំ កិច្ចប្រជុំនៅពេលមានបញ្ហាកើតឡើង ការផ្លាស់ប្តូរព័ត៌មាន ខ្សែទូរស័ព្ទទាន់ហេតុការណ៍ កិច្ចសហការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន...

leftcenterrightdel
 

leftcenterrightdel
ប្រធានក្រុមបេសកកម្មទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា

ភាគីទាំងពីរក៏បានយល់ព្រមបន្តបង្កើនការយាមល្បាតនៅតំបន់សំខាន់ៗ ផ្លាស់ប្តូរព័ត៌មានអំពីសកម្មភាពភេរវកម្ម គ្រឿងផ្ទុះ ជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិនៅតាមច្រកព្រំដែនដោយទានពេលវេលា។ ភាគីទាំងពីរបានព្រមព្រៀងគ្នាដោះស្រាយឧប្បត្តិហេតុ ធានាសន្តិសុខ និងស្ថិរភាពនៅច្រកព្រំដែនរបស់ភាគីទាំងពីរ ហើយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរនឹងយកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយ និងការអប់រំផ្នែកច្បាប់ ហើយរៀបចំការឃោសនាអំពីច្បាប់នៃប្រទេសទាំងពីរ ក្នុងតំបន់ព្រំដែនសំខាន់ៗ ក្នុងរយៈពេលធ្វើការយាមល្បាតព្រំដែនរួម។ល។

នៅពេលបញ្ចប់កិច្ចពិភាក្សា ប្រធានក្រុមបេសកកម្មទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីខ្លឹមសារនៃកិច្ចពិភាក្សា។ ក្នុងឱកាសនេះ ក្រុមបេសកកម្មទាំងពីរក៏បានរៀបចំការប្រកួតកីឡា និងទៅទស្សនានៅខេត្ត Lai Chau ផងដែរ៕

បកប្រែដោយ Thuy Anh