ក្នុងបរិបទនៃស្ថានភាពសកលដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន អស្ថិរភាពភូមិសាស្ត្រនយោបាយ និងជម្លោះកាន់តែកើនឡើងនៅក្នុងតំបន់ជាច្រើន និងការរួមបញ្ចូលគ្នានៃបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីជាច្រើន តម្រូវការសម្រាប់កិច្ចការការទូតការពារជាតិ និងការទូតការពារព្រំដែនកាន់តែមានភាពជាក់លាក់ និងជាក់ស្តែងថែមទៀត។ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ គោលនយោបាយ និងការណែនាំរបស់បក្ស និងរដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានដឹកនាំការអនុវត្តកិច្ចការការទូតតាមរបៀបរៀបរយ និងព្រមៗគ្នាចាប់ពីកម្រិតបញ្ជាការរហូតដល់មូលដ្ឋាន ព្រមទាំងសហការយ៉ាងជិតស្និទ្ធនូវកិច្ចការការទូតការពារជាតិ ការទូតការពារព្រំដែន ជាមួយការទូតប្រជាជន។ ក្នុងនោះ ផ្តោតលើការជំរុញការជួបប្រាស្រ័យ និងផ្លាស់ប្តូរស្ថានភាព ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយកងកម្លាំងគ្រប់គ្រង និងការពារព្រំដែននៃបណ្តាប្រទេសជិតខាង។

leftcenterrightdel
តំណាងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Thanh Hoa (វៀតណាម) និងបញ្ជាការដ្ឋានយោធាខេត្ត  Hua Phan (ឡាវ) ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (រូបថត៖ bienphong.com.vn)

ឆ្នាំ ២០២៥ ទទួលស្គាល់នូវសកម្មភាពជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ដែលត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យ រួមចំណែកពង្រឹងការយល់ដឹង និងការសម្របសម្រួលជាមួយប្រទេសជិតខាងនានា។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានសម្របសម្រួលការរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន វៀតណាម-ចិន លើកទី ៩ (ខែមេសា ឆ្នាំ ២០២៥) ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា (ខែវិច្ឆិកា ឆ្នាំ ២០២៥) និងជំនួបប្រាស្រ័យនាយទាហានវ័យក្មេងការពារព្រំដែនវៀតណាម-ឡាវលើកទី ៤ (ខែមីនា ឆ្នាំ២០២៥)។ កម្មវិធី និងសកម្មភាពជួបប្រាស្រ័យមិត្តភាពទាំងនេះ បន្តរួមចំណែកពង្រឹងការយល់ដឹងគ្នា ការជឿទុកចិត្តខាងនយោបាយ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងប្រទេសជិតខាងរបស់ខ្លួននិយាយរួម និងរវាងកងកម្លាំងគ្រប់គ្រង និងការពារព្រំដែននៃបណ្តាប្រទេសនិយាយដោយឡែក។

រួមជាមួយនឹងសកម្មភាពជួបប្រាស្រ័យ ឆ្នាំ២០២៥  គឺជាសញ្ញាសម្គាល់នៃការបង្កើត និងធ្វើឱ្យសុក្រឹតនូវ «ច្រករបៀង» សម្រាប់ការសម្របសម្រួលរយៈពេលវែងតាមរយៈការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានផ្តល់យោបល់ជូនថ្នាក់ដឹកនាំក្រសួងការពារប្រទេសឱ្យចុះហត្ថលេខាលើលិខិតចេតនាស្តីពីការដែលក្រសួងការពារប្រទេសវៀតណាមគាំទ្រចំពោះការសាងសង់ទីស្នាក់ការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនឡាវ។ ទន្ទឹមនឹងនោះ ខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការការពារព្រំដែនរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកម្ពុជា រួមជាមួយនឹងលិខិតចេតនាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងព្រំដែន និងច្រកទ្វារព្រំដែនជាមួយក្រសួងនគរបាលចិន ដែលត្រូវបានរាយការណ៍ដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនសម្រាប់ការអនុម័តតាមសមត្ថកិច្ចរបស់ខ្លួន។

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកងកម្លាំងការពារព្រំដែននៃបណ្តាប្រទេសជិតខាង សកម្មភាពសហប្រតិបត្តិការជាមួយដៃគូ និងអង្គការអន្តរជាតិក្នុងវិស័យបង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការគ្រប់គ្រងការធ្វើចំណាកស្រុកក៏ត្រូវបានរក្សាតាមរបៀបសមស្រប ស្របតាមមុខងារ និងភារកិច្ចរបស់ខ្លួន។ នេះគឺជាបណ្តាញមួយដើម្បីបង្កើនការផ្លាស់ប្តូរបទពិសោធន៍ និងបំពេញបន្ថែមទស្សនៈលើវិធីសាស្រ្តនៃប្រតិបត្តិការនៃឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី។ ជាពិសេស នៅឆ្នាំ២០២៥ កងកម្លាំងការពារព្រំដែនបានបញ្ជូនកម្មាភិបាលចំនួន ៩ នាក់ ដើម្បីចូលរួមក្នុងក្រុមការងាររបស់ក្រសួងការពារប្រទេស ដើម្បីអនុវត្តភារកិច្ចជួយសង្គ្រោះបន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា (ខែមីនា ឆ្នាំ២០២៥)។

នៅឆ្នាំ២០២៥ អង្គភាពនានាក្នុងកងទ័ពការពារព្រំដែនបានបន្តពង្រឹងការសម្របសម្រួលជាមួយកងកម្លាំងគ្រប់គ្រង និងការពារព្រំដែននៃប្រទេសជិតខាងនានា ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតំបន់ព្រំដែន និងច្រកទ្វារព្រំដែន។ កងទ័ពការពារព្រំដែនវៀតណាម និងកងកម្លាំងការពារព្រំដែននៃបណ្តាប្រទេសជិតខាង បានជូនដំណឹង និងផ្លាស់ប្តូរព័ត៌មានជាប្រចាំ ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងទាក់ទងនឹងព្រំដែន ដោយរក្សាស្ថិរភាពនៃខ្សែព្រំដែន និងប្រព័ន្ធបង្គោលព្រំដែនជាតិ។ នៅឆ្នាំ២០២៥ កងកម្លាំងការពារព្រំដែនវៀតណាម បានរៀបចំការយាមល្បាតរួមចំនួន ៣២៣ ជាមួយកងកម្លាំងមុខងារនៃបណ្តាប្រទេសជិតខាង ដែលមានការចូលរួមពីកម្មាភិបាល និងនាយទាហានចំនួន ១០,៤២៦ នាក់ មកពីភាគីទាំងពីរ។

តាមរយៈសកម្មភាពរួមដែលពោលខាងលើ សកម្មភាពការទូតការពារព្រំដែននៅឆ្នាំ ២០២៥ សម្រេចបានលទ្ធផលក្នុងទិសដៅរបៀបរៀបរយ និងជាក់ស្តែងបន្ថែមទៀត។ ការរៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនដោយជោគជ័យ ជំរុញការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ពង្រីកបណ្តាញសន្ទនា ពង្រឹងការចងសម្ព័ន្ធមេត្រីភាពនៅជួរមុខ និងរក្សាការគាំទ្រដល់កងកម្លាំងរបស់ភាគីមិត្ត បានបង្កើតការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងការទូត និងភារកិច្ចគ្រប់គ្រង និងការពារព្រំដែន។ ដោយផ្អែកលើមូលដ្ឋាននេះ ការទូតការពារព្រំដែនបន្តរួមចំណែកពង្រឹងទំនុកចិត្ត ពង្រឹងការសម្របសម្រួល កសាងបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដោយបម្រើដោយផ្ទាល់នូវតម្រូវការនៃការការពារអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Huyen Trang