ព្រឹត្តិការណ៍ដ៏សំខាន់នេះមិនត្រឹមតែជាឱកាសដ៏គួរឱ្យចងចាំសម្រាប់អ្នកសាព័ត៌មាន Dang Thu Ha ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាពសម្រាប់អ្នកសារព័ត៌មាន-យុទ្ធជនគ្រប់ជំនាន់ផងដែរ ព្រោះវាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៧៥ ឆ្នាំរបស់កាសែតកងទ័ពប្រជាជន ដែលមានអ្នកសារព័ត៌មានមួយបានក្លាយជាសមាជិកផ្លូវការនៃកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
លោកស្រី​​វរសេនីយ៍ទោ Dang Thu Ha (ឆ្វេង) 

ដើម្បីទទួលបានកិត្តិយសពិសេសនេះ អ្នកសារព័ត៌មានរូបនេះ បានឆ្លងកាត់ការសិក្សា ការ​បណ្តុះបណ្តាលយ៉ាងតឹងរឹង និងលំបាក រយៈពេលប្រាំមួយខែនៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម។ ពេលថ្ងៃ បងស្រី Thu Ha បានចំណាយពេលសិក្សាស្រាជ្រាវចំណេះដឹងឯកទេសក្នុងការរក្សាសន្តិភាព ច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ និងចំណេះដឹងអំពីប្រទេស វប្បធម៌ ប្រជាជន និងច្បាប់នៃប្រទេសសាមី។ ជាមួយគ្នានេះ ចំណេះដឹងអំពីរចនាសម្ព័ន្ធ អង្គការ បេសកកម្ម និងសកម្មភាពនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចំណេះដឹងអំពីយេនឌ័រ សិទ្ធិមនុស្ស ការការពារជនស៊ីវិល ការការពារស្ត្រី និងកុមារ ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា និងការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាន និងការយាយីផ្លូវភេទ... បានជួយនាងឱ្យយល់យ៉ាងស៊ីជម្រៅអំពីតម្លៃ និងបេសកកម្មសន្តិភាពរបស់យុទ្ធជនមួកខៀវ។

នៅពេលយប់ នាងបានចំណាយពេលសិក្សា និងកែលម្អភាសាអង់គ្លេសរបស់ខ្លួនដើម្បីឱ្យអាចអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាពនៅក្នុងបរិយាកាសពហុជាតិ។ ដោយមានប្រាជ្ញាវាងវៃ និងភាពស្ទាត់ជំនាញភាសាអង់គ្លេស ក្នុងអំឡុងពេលបណ្តុះបណ្តាលវិជ្ជាជីវៈនៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម បងស្រី Thu ha ត្រូវបានចាត់បញ្ជូនទៅប្រទេសកម្ពុជាដើម្បីធ្វើបទបង្ហាញអំពីតួនាទីរបស់យោធិនស្រីនៅក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងទៅកាន់ប្រទេសឥណ្ឌូនេស៊ីចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលមួយសប្តាហ៍ស្តីពីជំនាញទំនាក់ទំនងសាធារណៈ ក្រោមការណែនាំរបស់អ្នកជំនាញកាណាដា។ នាងក៏បានចូលរួមវគ្គសិក្សាអំពីស្ត្រីក្នុងវិស័យយោធា និងសន្តិភាពផងដែរ។ នៅទីនោះ នាងមានឱកាសផ្លាស់ប្តូរគំនិត និងធ្វើការដោយផ្ទាល់ជាមួយអ្នកជំនាញមកពីអង្គការសហប្រជាជាតិ និងសិក្ខាកាមជិត ៤០ នាក់មកពី ១៥ ប្រទេសជុំវិញពិភពលោក។

វគ្គបណ្តុះបណ្តាលទាំងនេះ ចាប់ពីទ្រឹស្តីរហូតដល់ការអនុវត្ត ផ្តោតលើការងារជាក់ស្តែង ដែលតម្រូវឱ្យសិក្ខាកាមមានភាពបត់បែន និងច្នៃប្រឌិតក្នុងការអនុវត្តចំណេះដឹងដែលបានរៀនដើម្បីដោះស្រាយស្ថានភាពដែលកើតឡើង ក្នុងបរិយាកាសជម្លោះដ៏ស្មុគស្មាញ និងគ្រោះថ្នាក់។ សូម្បីតែការបើករថយន្ត ការជួយសង្គ្រោះកម្រិត១ ដែលជាបញ្ហាប្រឈមសម្រាប់យោធិនប្រុសជាច្រើននោះដែរ ប៉ុន្តែ បងស្រី Thu Ha បានតស៊ូហ្វឹកហាត់។ ការបើកបរក្នុងបេសកកម្មនេះមិនមែនគ្រាន់តែជាការដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំនាញរស់រានមានជីវិតសម្រាប់យោធិនមួកខៀវគ្រប់រូបផងដែរ។

ក្នុងចំណោមនាយទាហានទាំងបួននាក់ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២៦ លោស្រី​វរសេនីយ៍ទោ Dang Thu Ha ត្រូវបានជ្រើសរើសឱ្យជំនួសលោកស្រី​វរសេនីយ៍ឯកបំរុង Nguyen Huyen Anh  ដោយទទួលតំណែងនាយទាហានគ្រប់គ្រងព័ត៌មានសាធារណៈយោធា (MPIO) នៅបេសកកម្ម MINUSCA (សាធារណរដ្ឋអាហ្វ្រិកកណ្តាល)។ នាយទាហានគ្រប់គ្រងព័ត៌មានសាធារណៈយោធានៅបេសកកម្មរបស់អង្គការសហប្រជាជាតិមិនត្រឹមតែជាអ្នកកត់ត្រាព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជា "ស្ពាន" រវាងកងកម្លាំងរក្សាសន្តិភាព និងសហគមន៍អន្តរជាតិ ប្រជាជនក្នុងតំបន់ និងក្រុមគ្រួសារនៅឯស្រុកកំណើតផងដែរ។ តួនាទីរបស់នាយទាហានគ្រប់គ្រងព័ត៌មានសាធារណៈយោធា គឺការប្រមូលព័ត៌មាន ដើម្បីផ្តល់យោបល់ជូមនមេបញ្ជាការលើកិច្ចការបរទេស និងការគ្រប់គ្រងព័ត៌មាន រួមចំណែកយ៉ាងសំខាន់ក្នុងការធានាបរិយាកាសសន្តិភាព និងស្ថិរភាពតាមរយៈអំណាចនៃព័ត៌មានផ្លូវការ។

មុនពេលចេញដំណើរទៅបំពេញបេសកកម្មនៅ MINUSCA នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ លោកស្រូ​វរសេនីយ៍ទោ Dang Thu Ha មិនអាចលាក់បាំងអារម្មណ៍ និងមោទនភាពរបស់នាងដែលត្រូវបានជ្រើសរើសឱ្យតំណាងឱ្យកាសែតកងទ័ពប្រជាជននៅក្នុងបេសកកម្មសន្តិភាពរបស់អង្គការសហប្រជាជាតិបានទេ។ បងស្រី Thu Ha បានចែករំលែកថា «នៅក្នុងចិត្តខ្ញុំ ខ្ញុំតែងតែគោរព និងដឹងគុណចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ និងសហការីនៅកាសែតកងទ័ពប្រជាជន ដែលបានផ្តល់ក្តីស្រឡាញ់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ខ្ញុំក្នុងការអនុវត្តភារកិច្ចថ្មី។ ដោយបន្តប្រពៃណីគ្រួសារ ប្រពៃណី ៧៥ ឆ្នាំនៃកាសែតកងទ័ពវីរភាព និងប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាម ខ្ញុំសន្យាថានឹងខិតខំហ្វឹកហ្វឺន ធ្វើការយ៉ាងសកម្ម និងបំពេញតួនាទី ការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់នាយទាហានគ្រប់គ្រងព័ត៌មាននៅបេសកកម្ម MINUSCA។

ក្នុងនាមជានាយទាហានវៀតណាមម្នាក់ ហើយជានាយទាហានគ្រប់គ្រងព័ត៌មានក៏អនុវត្តបេសកកម្មការទូតវប្បធម៌ផងដែរ ដោយរួមចំណែកដល់ការបញ្ជាក់ពីចរិតលក្ខណៈ ភាពវៃឆ្លាត និងគុណសម្បត្តិដ៏ថ្លៃថ្នូរបស់កងទ័ពលោកអ៊ំហូ»។ «នៅក្នុងយុគសម័យថ្មីនេះ និងជាមួយប្រទេសវៀតណាមដែលស្រឡាញ់សន្តិភាព មានភាពរួសរាយរាក់ទាក់ និងមានទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ ខ្ញុំមកបេសកកម្ម MINUSCA ដោយមានផ្នត់គំនិតសកម្ម ត្រៀមខ្លួនរួចជាស្រេចជាមួយនឹងចំណេះដឹង និងបទពិសោធន៍ផ្នែកសារព័ត៌មានរបស់ខ្ញុំ ក៏ដូចជាការបណ្តុះបណ្តាលរក្សាសន្តិភាពដែលខ្ញុំទើបតែទទួលបាន។ ខ្ញុំទទួលយកបេសកកម្មនេះដោយបេះដូងរបស់មនុស្សម្នាក់ដែលចង់ចូលរួមចំណែកដល់បេសកកម្មសន្តិភាព»៕

បកប្រែដោយ​ Duy Hoan