លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបជាមួយអនុរដ្ឋមន្ត្រីទីមួយនៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក
កប.អនឡាញ - ក្នុងឱកាសចូលរួមក្នុងគណៈប្រតិភូដែលដឹកនាំដោយលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពស្តីពីហ្គាហ្សា នៅថ្ងៃទី១៩ ខែកុម្ភៈ (តាមម៉ោងមូលដ្ឋាន) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបជាមួយលោក Elbridge A. Colby អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក។