លោកស្រី Urawadee Sriphiromya ឯកអគ្គរដ្ឋទូតថៃប្រចាំវៀតណាម និងលោកឧត្តមសេនីយ៍ត្រី Dinh Cong Phuong បានបញ្ជាក់ពីលទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពភូមិន្ទថៃ និងកងទ័ពប្រជាជនវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយបង្ហាញពីទំនុកចិត្តថា កិច្ចសហប្រតិបត្តិការយោធា និងការពារជាតិរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍនាពេលខាងមុខ។

leftcenterrightdel
ប្រតិភូចូលរួមពិធី

យោងតាមលោកស្រីឯកអគ្គរដ្ឋទូត កិច្ចសហប្រតិបត្តិការការពារជាតិ និងយោធា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគី។ ប្រទេសទាំងពីរបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាសនៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការការពារជាតិ និងការទូតយោធា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនុកចិត្ត ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់។

លោកឧត្តមសេនីយ៍ត្រី Dinh Cong Phuong បានបញ្ជាក់ថា កងទ័ពប្រជាជនវៀតណាមបានត្រៀមខ្លួនជាស្រេចសហការជាមួយកងទ័ពភូមិន្ទថៃ ដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ស្ដីពីកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិទ្វេភាគី ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពល ដូចជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខដែលមិនមែនជាប្រពៃណី សន្តិសុខតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយ៕

បកប្រែដោយ Thuy Anh